រុស្ស៊ីព្រមានកម្ទេចអាកាសយានដ្ឋានរបស់ណាតូ ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់

ចែករំលែក៖

ក្នុងពេលដែលប្រទេសមួយចំនួននៅក្នុងអង្គការណាតូមានគម្រោងផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងនោះមានការផ្តល់ទីតាំងសម្រាប់កម្លាំងទាហានអាកាសអ៊ុយក្រែនប្រើប្រាស់ រុស្ស៊ីក៏បានព្រមានថា នឹងកម្ទេចទីតាំងណាដែលប្រើប្រាស់ជួយដល់ប្រទេសអ៊ុយក្រែន។ មានសំណួរជាច្រើនបានចោទសួរថា តើរុស្ស៊ីហ៊ានវាយប្រហារប្រទេសជាសមាជិករបស់ណាតូដែរឬទេ? អ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ីមិនបានវាយប្រហារទៅលើប្រទេសជាសមាជិករបស់ណាតូ នោះឡើយ ប៉ុន្តែប្រសិនបើណាតូ លូកដៃចូលក្នុងកិច្ចការរបសរុស្ស៊ី ទីក្រុងមូស្គូប្រាកដជាមិនទុកឱ្យណាតូធ្វើអ្វីតាមតែចិត្តនោះឡើយ។ បច្ចុប្បន្នកម្លាំងទាហានអាកាសរបស់អ៊ុយក្រែនមិនមានទៀតឡើយគឺរុស្ស៊ីបានបំផ្លាញចោលទាំងស្រុង ហើយរុស្ស៊ីបានគ្រប់គ្រងដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។ ទាហានអាកាសអ៊ុយក្រែនមិនមានទីតាំងយោធា គ្រាប់រំសេវ បុគ្គលិកជួសជុលទៀតនោះទេ…។ ទាំងនោះហើយទើបប្រទេសនៅតំបន់អឺរ៉ុប ពិសេសគឺសមាជិករបស់ណាតូដែលមានគម្រោងផ្តល់យន្តហោះចម្បាំងរាប់សិបគ្រឿងឱ្យអ៊ុយក្រែននោះ តើឱ្យទៅដើម្បីអ្វី? កម្លាំងទាហានអាកាសអ៊ុយក្រែនមិនស្ថិតស្ថេរទៀតឡើយ ហើយបើឱ្យនោះទៅចុះចតកន្លែងណា ទីបញ្ជាការនៅឯណា …។ មានតែប្រទេសនៅក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ ពិសេសប្រទេសជាប់ព្រំដែនអាចឱ្យអ៊ុយក្រែនខ្ចីទីតាំងទាហានអាកាសរបស់ខ្លួនប្រើប្រាស់។ ប៉ុន្តែភាគីរុស្ស៊ីបានព្រមានហើយថា ប្រសិនបើ ប្រទេសណាមួយហ៊ានឱ្យអ៊ុយក្រែនប្រើប្រាស់ទីតាំងទាហានអាកាស នោះ រុស្ស៊ីនឹងកម្ទេចទីតាំងនោះភ្លាមៗ ៕ ដោយធីរីណា

រូបថត៖anninhthudo.vn

...

រូបថត៖anninhthudo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print