ឃាត់ខ្លួន​បុរសជនជាតិចិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្រ្តី​ជនជាតិ​ចិន​ដូច​គ្នា​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១០​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ បានធ្វេីការ​ស្រាវជ្រាវឃាត់ខ្លួន​បុរសជនជាតិចិនម្នាក់​ សង្ស័យ​ជាប់ពាក់ព័ន្ធ​ករណីនារីជនជាតិចិនម្នាក់​ បានស្លាប់នៅក្នុងបន្ទប់លើគ្រែពូក ដោយសពត្រូវបានគេយកខ្សែស្បែកជើងពណ៌ស ចងដៃទាំងពីរផ្អោបចូលគ្នា។

របាយការណ៍ដដែល​ បានបន្តថា​ កម្លាំង​ជំនាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីវេលាម៉ោង​ ១រសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ​ បានទទួលពត៌មានថា៖​ នៅក្នុងផ្ទះជួលមួយកន្លែង ជាន់ទី០១ ស្ថិតនៅ ក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីនារីជនជាតិចិនម្នាក់​ បានស្លាប់នៅក្នុងបន្ទប់លើគ្រែពូក ដោយសពត្រូវបានគេយកខ្សែស្បែកជើងពណ៌ស ចងដៃទាំងពីរផ្អោបចូលគ្នា ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗ។

សពឈ្មោះ LOU ZHIJIN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩-០៧-១៩៨០ កាន់លិខិតឆ្លងដែនលេខ E៨៨៨៤២៧៣១ ចុះថ្ងៃទី ០៧-១២- ២០១៦ សុពលភាព ០៦-១២-២០២៦ ។

យោងតាមការពិនិត្យសាកសព របស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានសន្និដ្ឋានបានថា៖ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ច្របាច់បំពង់ក នឹងខ្ទប់ផ្លូវដង្ហើម ( អំពើឃាតកម្ម ) ។​ សពត្រូវបានប្រគល់ជូនការិយាល័យនគរបាលពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ក្នុងការស្រាវជ្រាវ ។

ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវីធីពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែនការការនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដោយប្រើវិធានការជំនាញ រហូតកំណត់បានភិនភាគរបស់ជនសង្ស័យ ដោយជនសង្ស័យបានគេចខ្លួនទៅរាជធានីភ្នំពេញ ទើបនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានពន្លាតដែនដី ធ្វើការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិចិន ភេទប្រុស ដោយមានការសម្របសម្រួលនីតិវិធីពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមលាសាដំបូងរាជធានីភ្នំពេញ និងការចូលរួមសហការណ៍ពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងអធិការរងខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍ការកាប២ ។

ជនសង្ស័យឈ្មោះ LI XIAO HONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាដក ។

ក្នុង​ប្រតិបត្តិការខាងលើនេះ​ កម្លាំងជំនាញ​បានចាប់យកវត្ថុតាងបាន៖
-អាវុធខ្លី ០១ដើម ម៉ាក BERETTA (ប្រើហ្គាស់) ពណ៌ខ្មៅ
-ដង្កាប់ ១ដើម
-ទល់រឺវីស ០១ដើម
-សោរអូរតូ ០១ដើម
-ខ្សែលួស ០៧ដុំ
-លុយដុល្លារក្លែងក្លាយ (លុយសែន) ០១ដុំ ។

គួរបញ្ជាក់ថា​ ចំពោះករណីនេះដែរ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print