សូមលម្អិតពីអំពីលទ្ធផលនៃការអនុវត្តបទបញ្ជារបស់ សម្តេចតេជោ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : សូមបញ្ជាក់ថា, កិច្ចប្រជុំបានលើកឡើងអំពីលទ្ធផលនៃការអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដូចខាងក្រោម :

១. ខេត្តកំពង់ឆ្នាំង

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ មានចំនួន ១៤០ បង្គោល ទំហំសរុប ៧៥ ០២៨,១២ហិកតា ស្មើ ១១,៥៩% នៃដែនព្រៃលិចទឹកជុំវិញរឿងមន្តសាប ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រតល់ដីជូនរដ្ឋវិញចំនួន ៧៥៣១គ្រួសារ ទំហំ ៣០ ៥៨៩ហិកដា និងធ្វើការ

វាស់វែងជាក់ស្តែងបានចំនួន ៥ ០៦១គ្រួសារ ស្មើ ៥ ៥៨៦ក្បាលដី មានទំហំ ១៥ ២៨៥,២៧ហិកតា កប់គ្រាប់ត្នោតបានចំនួន ២៣.៨៩៤គ្រាប់, ដើមត្នោត ៩ដើម, ដើមរាំង ២ បកដើម ,ដើមប្ញស្សី ៤ ៤៥០ដើម, ដើមរំដេញ ៥ ៣៥០ដើម, ដើមសណ្តាន់ ១ ៩៣៥ដើម និងដើមផ្សេងៗចំនួន ៩ ៥០០ដើម។ 

បង្ហោះជួនថតរូបភាពបានចំនួន ៧៧ ៥៤៣ហិកតា ស្មើ ១០០% និងថតវីឌីអូបានចំនួន ១៩ ១៦៥ ហិកតា ស្មើ ២៥, ៥ ៤% បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ៣៩បង្គោល, កែសម្រួលបង្គោលចំនួន៧២បង្គោល, បង្គោលនៅល្អ ចំនួន ២៩បង្គោល សរុបបាន ១៤០បង្គោល ត្រប់តាមផែនការ លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៤ផ្ទាំង ត្រប់តាមផែនការឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ២ នាក់ និងវត្ថុតាងមួយចំនួន។ 

២, ខេត្តពោធិ៍សាត់

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ដីតំបន់៣ មានចំនួន ៧៦ បង្គោល ទំហំសរុប ៩៤ ០៤២ហិកតា ស្មើ ១៤,៥៣% នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប

ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ៣៧១គ្រួសារ ទំហំ ១២៧៦,២៣ហិកតា និងធ្វើការ វាស់វែងជាក់ស្តែងបានចំនួន ៣៧១គ្រួសារ ស្មើ ៣៨៨ក្បាលដី ទំហំ ១ ២៧៦,២៣ហិកតា កប់គ្រាប់ត្នោតបានចំនួន ៨២ ៨៣៩ត្រាប់

 -បង្ហោះជូនថតរូបភាពបានចំនួន១២ ៤៤៦ហិកតា ស្មើ១៣,២៣% និងថតវីឌីអូបានចំនួន ៤ ២១០ ហិកតា ស្មើ ៤,៤៨%

-បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន១០បង្គោល, កែសម្រួលបង្គោលចំនួន ៤៧បង្គោល, បង្គោល នៅល្អ ១៩បង្គោល សរុបបាន ៧៦បង្គោល គ្រប់តាមផែនការ

– លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៩ផ្ទាំង គ្រប់តាមផែនការ

-ឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន បច្ចុប្បន្ន បានដោះលែងទាំង ៥នាក់។

៣. ខេត្តបាត់ដំបង

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១. ដីតំបន់៣ មានចំនួន ១១២ បង្គោល ទំហំសរុប ២០៦ ៩៥៣ហិកតា ស្មើ៣១,៩៦% នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប

-ប្រជាពលរដ្ឋស្ម័ត្រចិត្តប្រគល់ដីជួនរដ្ឋវិញចំនួន ២១៥២គ្រួសារ ទំហំ ៩ ៣៦៤,៣៧ហិកតា និងធ្វើ ការវាស់វែងជាក់ស្តែងបានចំនួន ២ ៧២៩គ្រួសារ ស្មើ ៣ ០១១ក្បាលដី ទំហំ ១៣ ៨២៥ហិកតា កប់គ្រាប់ត្នោតបាន ១០៤ ៤៣២ត្រាប់, ដើមរាំង ៥ ៧៥៤ដើម និងដើមប្ញស្សី ១ ០២៤ដើម

-បង្ហោះជូនថតរូបភាពបានចំនួន ២ ២៦៨ហិកតា ស្មើ ១,១០% និងថតវីឌីអូបានចំនួន ៦ ៣៥៩ហិកតា ស្មើ ៣, ០៧% បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ៥៥បង្គោល, កែសម្រួលបង្គោលចំនួន ២៨បង្គោល, បង្គោលនៅល្អ ២៦បង្គោល សរុបបាន ១០៩បង្គោល/១១២បង្គោល ស្មើ ៩៧,៣២% នៅខ្វះ៖ បង្គោល

– លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ១៩ផ្ទាំង ស្រប់តាមផែនការ ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៧នាក់ និងវត្ថុតាងមួយចំនួន។

៤. ខេត្តបន្ទាយមានជ័យ

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ មានចំនួន ៤៨បង្គោល ទំហំសរុប ១២ ២៦១ហិកតា ស្មើ ១,៨៩% នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប

-ប្រជាពលរដ្ឋស្ម័ត្រចិត្តប្រតល់ដីជូនរដ្ឋវិញចំនួន៨០១គ្រួសារ ទំហំ ៤៧៦០ហិកតា និងធ្វើការវាស់វែង ជាក់ស្តែងបានចំនួន ៦៩៩គ្រួសារ ស្មើ ៣៤ក្បាលដី ទំហំសរុប ៤ ៧៦៧ហិកតា កប់គ្រាប់ត្នោតបាន ១៨ ៦៦០គ្រាប់, ដើមត្នោត ០៥ដើម, ដើមវាំង ៦ ៩០០ដើម, ដើមប្ញស្សី ៧ ២២០ដើម និងដើមរំដេញចំនួន ៦០០ដើម បង្ហោះជូនថតរូបភាពបានចំនួន ២ ៧៤៩ហិកតា ស្មើ ២២,៤២% និងថតវីឌីអូបានចំនួន ១១ ៣៣០ ហិកតា ស្មើ ៩២, ៩១%

-បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ១៨បង្គោល, កែសម្រួលបង្គោលចំនួន ១០បង្គោល, បង្គោល នៅល្អ ២០បង្គោល សរុបបាន ៤៨បង្គោល ត្រប់តាមផែនការ

– លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៦ផ្ទាំង ត្រប់តាមផែនការ។

 ៥. ខេត្តសៀមរាប

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ មានចំនួន ២៩៤ បង្គោល ទំហំសរុប ១២៦ ៨៨០ហិកតា ស្មើ ១៩,៦១% នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១ ៤៤៧គ្រួសារ ទំហំ ៣ ២៤១,៥២ហិកតា

-កប់គ្រាប់ត្នោតបាន ៥៩ ១៩១គ្រាប់, ដើមត្នោត ១០ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ២ ៣៥០ដើម ដើមឫស្សី ៤៥០ដើម, ដើមផ្ទាល ២០០ដើម, ដើមរំដេញ ៤៥០ដើម, ដើមសណ្តាន់ ១ ៥៥០ដើម, ដើមត្រស់ ១០០ដើម និងដើមកន្សែង ២០០ដើម

-បង្ហោះជូនថតរូបភាពបានចំនួន ១៣៥៦ហិកតា ស្មើ ១,០៧% និងថតវីឌីអូបានចំនួន ២៦ ៦៧០ហិកតា ស្មើ ២១,០២%

-បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ២៧បង្គោល, កែសម្រួលបង្គោលចំនួន ១០៦បង្គោល, បង្គោលនៅល្អ ២៣បង្គោល សរុបបាន ១៥៦បង្គោល២៩៤បង្គោល ស្មើ ៥៣% នៅខ្លះ ១៣៨បង្គោល មិនទាន់បានបោះ

-លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ១២ឆ្នាំង គ្រប់តាមផែនការ

-ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៨នាក់ និងវត្ថុតាងមួយចំនួន។

៦. ខេត្តកំពង់ធំ

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ មានចំនួន ១៣២ បង្គោល ទំហំសរុប ១៣២ ០៨១ហិកតា ស្មើ ២០% នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ២ ៧០០គ្រួសារ ទំហំ ១៣ ៩៥៩,៦៧ហិកតា និងធ្វើ

-ការវាស់វែងជាក់ស្តែងបានចំនួន ១ ៨១៨ក្បាលដី ស្មើ ៥១ ៨៨៨,៩៥ហិកតា – កប់គ្រាប់ត្នោតបាន ៥៤ ៣៨៤គ្រាប់, ដើមត្នោត ១១៥ដើម, ដើមរាំង ២ ០០៩ដើម,ដើមឬស្សី ៥៦៥ ដើម, ដើមរំដេញ ៥៣៤ដើម, ដើមត្រស់ ៦៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម ៦៥០ម. ដើមថ្លើមអណ្ដើក ៣៥៦ដើម, ដើមបបួយចំនួន ១៥០ដើម និងដើមខ្នាយមានចំនួន ៣៥០ដើម។

-បង្ហោះជូនថតរូបភាពបានចំនួន ២២ ៣៩១ហិកតា ស្មើ ១៦,៩៥% និងថតវីឌីអូបានចំនួន ២៩ ២១៦ហិកតា ស្មើ ២២,១២%

-បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ៧៣បង្គោល, កែសម្រួលបង្គោលចំនួន ៣៥បង្គោល, បង្គោលនៅល្អ ២៤បង្គោល សរុបបាន ១៣២បង្គោល ត្រប់តាមផែនការ លើកស្លាកសញ្ញាផែនទីត្រង់ព្រំតំបន់៣ បានចំនួន ១៣ផ្ទាំង និងបានបញ្ចប់ការលើកប៉ាណូ “ហាមចូលកាប់ព្រៃ និងទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣” ចំនួន ៦០ផ្ទាំង គ្រប់តាមផែនការ – ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ២នាក់ និងវត្ថុតាងមួយចំនួន។

-ជារួម លទ្ធផលសម្រេចបានសម្រាប់ខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានដូចខាងក្រោម

-ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការ វាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ហិកតា

-កប់គ្រាប់ត្នោតបានចំនួន ៣៤៣,៤០០គ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ១៩ ០១៣ដើម, ដើមឫស្សី ១៣ ៧០៩ដើម, ដើមផ្ទាល ២០០ដើម, ដើមរំដេញ ៦ ៩៣៤ដើម, ដើម សណ្តាន់៣៤៨៥ដើម, ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមឆ្នាំ ៦៥០ដើម,ដើម ថ្លើមអណ្ដើក ៣៥៦ដើម, ដើមបបួយ ១៥០ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម និងដើមផ្សេងៗ ៩ ៥០០ដើម

-បង្ហោះជូនថតរូបភាពបានចំនួន ១១៨ ៧៥៣ហិកតា ស្មើ ១៨,៣៥% និងថតវីឌីអូបានចំនួន ៩៦ ៩៥០ហិកតា ស្មើ ១៤, ៩៨%

-បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ៨២,៤២%នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្ត ក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល

-លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៦៣ផ្ទាំង គ្រប់តាមផែនការ ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងនោះ ៥ នាក់បានដោះលែងវិញ នៅសល់ ២៩ នាក់។

ជាមួយគ្នានេះ កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តដូចខាងក្រោម៖

១. ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវបន្តអនុវត្តបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ២. រដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។ ៣. រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធានការការពារនិងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ដែលនៅជាធរមានជាអាទិ៍ ៖ អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការរ៉ាណត់ដែនព្រែកទឹក ស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប

បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការចាត់វិធានការ និងការការពារតំបន់ជុំវិញបឹងទន្លេសាប

៤. រដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋតាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម

៥. រដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំបង្គោលដែលបានបោះរួច និងជំរុញការបោះបង្គោល ដែលនៅខ្វះ ចំនួន ១៤១ បង្គោល ក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល។

 ៦. រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវថែទាំដើមឈើ និងគ្រាប់ត្នោតដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។

៧. រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែន ព្រៃលិចទឹកនៃតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្រូវបន្តជួយជំរុញការអនុវត្ត នីតិវិធីក្រោយពេលទទួលបានបណ្តឹង។

៨. អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួម ប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print