អភិបាលខេត្តបន្ទាយមានជ័យនិង អភិបាលខេត្តស្រះកែវ ប្រទេសថៃបើកកិច្ចប្រជុំដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ បានណងអ៊ៀន(ថៃ)

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា  និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល សហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ ថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃនេះប្រតិភូខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការ ស្នងការ កងកម្លាំងមានសមត្ថកិច្ចព្រំដែនខេត្តទាំង២ មន្ទីរពាក់ព័ន្ធ និងឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានជូបប្រជុំតាមការអញ្ជើញពី ឯកឧត្តមអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សាលើការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ 

ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ ។ទោះបីជា

អគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូល ។

ឯកឧត្តមបន្តឲ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេរងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print