កម្ពុជា_ថៃ គ្រោងបើកដំណើរបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិស្ទឹងបត់ ដើម្បីនាំទំនិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាជាមួយលោកបរិនញ៉ា ភោធីសាធ (Parinya Phothisat) អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជួបប្រជុំពិភាក្សាគ្នា ទៅលើការបើកដំណើរការជាបណ្ដោះអាសន្នច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដើម្បីនាំទំនិញចេញ-ចូល ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹកលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សាលើការបើកដំណើរការជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ ។

លោកអភិបាលខេត្តបានបន្តថា ទោះបីជាអគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ៤០ភាគរយ និងខាងថៃសម្រេចបាន៩០ភាគរយ ប៉ុន្តែកិច្ចប្រជុំពិភាក្សានេះ គឺពិនិត្យវឌ្ឍនៈភាព និងលទ្ធភាពពិភាក្សា ដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូល ។

លោកបានបន្ថែមថា ជាលទ្ធផលនៃកិច្ចប្រជុំ មិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេ រងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print