សារគន្លឹះរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សារគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

ដៃគូ ASEM ទាំងអស់ជាទីមេត្រី!

1. ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមថ្លែង សារជូនពរដ៏កក់ក្តៅបំផុតជូនដល់ដៃគូ ASEM និងប្រជាជននៃទ្វីបទាំងពីរ ទាំងអស់របស់យើង សូមជួបតែសុភមង្គល វិបុលសុខ សុខភាពល្អ ព្រមទាំង ការស្ដារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយចីរភាព។ វាបានក្លាយជាការអនុវត្តរបស់យើងដែលកំណត់យកខែមីនា ដើម្បីប្រារព្ធទិវា ASEM ចាប់តាំងពីពេលបង្កើតវាឡើង ក្នុងឆ្នាំ២០១៦ នៅប្រទេសម៉ុងហ្គោលី រួចមក។

2. យើងអាចមានមោទនភាពចំពោះកំណត់ត្រារយៈពេល ២៦ឆ្នាំកន្លងមកនេះ នៃភាពជាដៃគូដ៏រឹងមាំរវាងអាស៊ី និងអឺរ៉ុប របស់ ASEM។ បច្ចុប្បន្ននេះ ASEM គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការធំបំផុត នៅក្រៅអង្គការសហ ប្រជាជាតិ ដែលតំណាងឱ្យ ៦០% នៃចំនួនប្រជាជនពិភពលោក ៥៥% នៃ ពាណិជ្ជកម្មពិភពលោក ៦៥% នៃសេដ្ឋកិច្ចពិភពលោក និង ៧៥%នៃ ទេសចរណ៍ពិភពលោក។ ជាមួយនឹងការរួមចំណែកដ៏សំខាន់នេះ ASEM ពិតជាវេទិកាប្រកបដោយអត្ថន័យមួយនៅក្នុងកិច្ចការសកល ដែលមានពហុ ភាគីនិយមជាស្នូល។

3. កាលពីឆ្នាំមុន យើងមានឱកាសជាប្រវត្តិសាស្ត្រ និងកិត្តិយសដ៏អស្ចារ្យក្នុង ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM _ លើកទី១៣ (ASEM 13) ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” ហើយខ្ញុំ ពិតជាមានសេចក្តីសោមន្សរីករាយដែលបានឃើញ មេដឹកនាំ ASEM ផ្តល់ សារសំខាន់បំផុតទៅលើគុណតម្លៃស្នូលរបស់ ASEM ក៏ដូចជាទៅលើការប្ដេជ្ញ របស់ខ្លួនធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមឆ្ពោះទៅរកអនាគតន កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ន និងថាមវន្ត។ ជាថ្មីម្ដងទៀត ស្មារតីនៃភាពមិនផ្លូវការ ភាពបត់បែន ភាពជាដៃគូស្មើភាព កុងស៊ុងស៊ីស និងផលប្រយោជន៍ទៅវិញទៅមក បានលេចធ្លោ យ៉ាងខ្លាំងនៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូលទាំងមូលតែម្តង។

4. ថ្នាក់ដឹកនាំ ASEM បានបង្ហាញពីការចូលរួមយ៉ាងម៉ឺងម៉ាត់របស់ខ្លួននៅក្នុង ការដោះស្រាយបញ្ហាប្រឈមសកល និងតំបន់ ដូចបានឆ្លុះបញ្ចាំងជាមួយ នឹងសកម្មភាពជាសកលរបស់មេដឹកនាំ SEM ប្រឆាំងនឹងជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ ការប្តេជ្ញាចិត្តលើកកម្ពស់សុខភាព និងសុវត្ថិភាព សាធារណៈ ការយកចិត្តទុកដាក់លើការមានការងាររបស់យុវជន និងការ លើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ព្រមទាំងការតាំងចិត្តដោះស្រាយកំណែ ទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ សំខាន់ជាងនេះទៅទៀត ថ្នាក់ដឹកនាំ ASEM ជាចុងក្រោយបានអនុម័តលើ ឯកសារលទ្ធផលសំខាន់ៗចំនួនបីគឺ៖ (១) សេចក្តីថ្លែងការណ៍របស់ប្រធាន អង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្ដារ សេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ និង (៣) ឯកសារផែនការ អនាគតស្តីពីការតភ្ជាប់របស់ ASEM ។

5. ឯកសារលទ្ធផលទាំងនេះបានក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយនៅ ក្នុងកិច្ចសហប្រតិបត្តិការ ASEM ព្រមទាំងបានពង្រឹងសាមគ្គីភាព និងការ ប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីបន្តរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅអាស៊ី និងអឺរ៉ុប ក៏ដូចជាកសាងអនាគតមួយ ប្រកបដោយ បរិយាប័ន្ន ចីរភាព និងមានភាពធន់សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអ្នក ជំនាន់ក្រោយទៀតរបស់យើង។

6. ASEM ត្រូវតែតស៊ូបន្តទៀតសម្រាប់ទសវត្សរ៍បន្ទាប់ៗទៀតនាពេលខាង មុខនេះ និងទៅថ្ងៃអនាគត ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព ត្រូវបានធានាសម្រាប់ដៃគូ ASEM ទាំងអស់ និងប្រហែលជា អាចសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ផងដែរ។ ការ ប្ដេជ្ញាចិត្តរបស់ ASEM ឆ្ពោះទៅកសាងសហគមន៍មួយប្រកបដោយភាព សុខដុមរមនា មានលក្ខណៈប្រកួតប្រជែង មានភាពធន់ និងចីរភាព សម្រាប់ ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្តជាអាទិភាពកំពូលមួយរបស់ខ្លួន។

7. ដើម្បីសម្រេចបានគោលដៅខាងលើនេះ ដៃគូ ASEM ទាំងអស់ត្រូវតែសហការ គ្នាឱ្យបានស្អិតរមួតនៅក្នុងគោលដៅរួមនេះ ដើម្បីធានាថា ពហុភាគីនិយមនឹង នាំមកនូវស្ថិរភាព និងវិបុលភាពដើម្បីកំណើនរួមគ្នា ព្រមទាំងធានាឱ្យបានថា ពហុភាគីនិយម នឹងដោះស្រាយបញ្ហាតំបន់ និងសកល ដែលមានស្រាប់ និងកំពុងកើតមានឡើង ក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវគោល ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។
8. ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងទន្ទឹងរង់ចាំបន្តអនុវត្ត ការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ASEM ទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធ នានា ក្នុងការអនុវត្តវិធានការផ្សេងៗ ដូចមានចែងនៅក្នុងឯកសារលទ្ធផល ASEM13 នាពេលថ្មីៗនេះ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត ដោះស្រាយបញ្ហាដែលជាកង្វល់រួម ព្រមទាំងលើកស្ទួយទំនាក់

ទំនងជាមិត្តភាពក្នុងចំណោមដៃគូទាំងអស់ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយ ទៀត ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print