និស្សិត​ម្នាក់ចូល​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បងចេញមកវិញត្រូវចោរលួចម៉ូតូបាត់

ចែករំលែក៖

ខេ​ត្តបាត់ដំ​បង ​៖ ននិស្សិតម្នាក់ចូលទៅ​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បង (ផ្សារ​ណាត់) ចេញមកវិញត្រូវចោរលួចយកម៉ូតូបាត់​ទាំងព្រឹក​ដោយ​សុវត្ថិ​ភាព។
ហេតុការណ៍នេះបានកើតឡើង កាលពី​​ម៉ោង៩ព្រឹក​ថ្ងៃ​ទី១១ មីនា ឆ្នាំ២០២២ នៅក្រុង​បាត់ដំបង​។
ប្រភព​ពី​សមត្ថកិច្ចបាន​ឲ្យដឹ​ង​ថា ម៉ូ​តូ​ដែលម៉ូតូដែលត្រូវចោរកាច់សោកលួចយកទៅបាត់​នោះ​ម៉ាក Honda Scoopy ពាក់​ស្លាក​លេ​ខ បាត់ដំបង 1AM-6269 មានម្ចាស់ឈ្មោះ អ៊ុំ សក្ដិ​កានូ ភេទប្រុស ​អាយុ២១ឆ្នាំ ជា​និស្សិត រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ ជនរងគ្រោះបានឲ្យដឹងថាម៉ូតូដែល ត្រត្រូវចោរលួចយកទៅបាត់នោះ ខណៈខ្លួន​ជិះ​ទៅ​ទុក​នៅ​ម្ដុំ​ខាងជើង​ផ្សារណាត់ រួច​ដើរចូល​ទៅ​ទិញ​ម្ហូប ពេល​ចេញ​មកវិញ​ក៏​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្ដង​ ។
បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​ខាងជើង​ផ្សារណាត់ មាន​កន្លែង​ផ្ញើ​ម៉ូតូ តែ​ជនរងគ្រោះ មិនបាន​យក​ម៉ូតូ​ទៅ​ផ្ញើ​ទេ ដោយ​សំអាង​ថា ចូចូលទិញម្ហូបតែ​មួយ​ភ្លែត​​ក៏​ត្រូវ​​ចោរ​កាច់សោកម៉ូតូយកទៅបាត់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងដែរថាជាការ​កត់
សម្គា​ល់​ផង​ដែរ​ថា ករណី​ចោរកម្ម «កាច់​សោរ​លួច​ម៉ូតូ» នៅ​តាម​ទីប្រជុំជន ឬ តាម​ទីផ្សារ​នានា​នៅក្នុង​ក្រុង​បាត់​ដំបង តែង​កើតមានឡើង​ស្ទើរ​រាល់ថ្ងៃ តែ​ករណី​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​បិត​បាំង​មិន​ធ្វើ​របាយ​កា​រណ៍​​ជូន​ថ្នាក់​លើ​ឲ្យបាន​ដឹង​ទេ ដោយសារតែ​បទ​ល្មើស​ដដែល​ៗ​វា​បាន​កើតឡើង​ញឹក​ញាប់​​ពេក ដែល​មិន​អាច​ទប់ស្កាត់​ឬ​បង្រ្កាប​បាន​ជន​ដែ​ដល់​ ។
ប៉ុន្តែ​ពេលខ្លះ ​ការ​ព្យាយាម​បិទបាំង«បទល្មើស»របស់​មន្រ្តី​ថ្នាក់ក្រោម​នេះ ​ត្រូវ​បាន​បែក​ធ្លាយ ដោយសារតែ​ម្ចាស់​ម៉ូតូ ឬ ជ​នរ​រងគ្រោះ​សរសេរ​សារ​អំពី​ហេតុ​កា​រណ៍ចោរលួច បង្ហោះ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ ទើប​មានការ​លេចឮ​ដល់​ថ្នាក់​លើ ​។ ប្ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា បទល្មើស«កាច់​សោ​លួច​ម៉ូតូ» នេះ​តែង​កើតមាន​ស្ទើរ​រាល់ថ្ងៃ មិនថា ​នៅក្នុង​ក្រុង​បាត់ដំបង ឬ នៅ​តាម​បណ្ដា​ស្រុក​នានា នោះ​ទេ ប៉ុន្តែ​មាន​របាយ​កា​រណ៍​តិចតួច​ណាស់​ដែល​មន្រ្តី​តាម​បណ្ដា​ស្រុក បាន​រាយ​កា​រណ៍មកកាន់​ការិយាល័​យ​ជំនាញ​ពោល​គឺ​ត្រូវ​មន្រ្តី​មូលដ្ឋាន​បិ​ទព័ត៌មាន​នេះ​ជិតឈឹង​តែម្ដង​។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​ បទល្មើស​គ្រប់​ប្រភេទ បាននឹង​កំពុង​កើតឡើង​ពេញបន្ទុក​ស្ទើរគ្រប់​ទីកន្លែង​។ ដូចជា​បទល្មើស «ល្បែងស៊ីសង» បទល្មើស« ចោរលួច ចោរឆក់ ចោរគាស់​ផ្ទះ និង បទល្មើស​គ្រឿងញៀន»។​ល​។ បទល្មបទល្មើសមួយចំនួនត្រូវបាន​សង្ស័យ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​សមត្ថ​កិ​ច្ច​ខិច​ខូច​មួយចំនួនតូចផងដែរ​ជាពិសេស«ល្បែងស៊ីសង និង គ្រឿងញៀន» ខណៈ​វិធានការ​ទប់ស្កាត់ និងការ​បង្រ្កាប​របស់​លោកស្នងការ​ខេ​ត្ត ហាក់មិនមានភាពវិជ្ជមានសោះ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print