លោកប្រធានក្រុមហ៊ុន ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក និង បុគ្គលិក៣នាក់ទៀតត្រូវបានតំណាងអយ្យការសាលាដំបូងចោទប្រកាន់ហើយ!!

ចែករំលែក៖

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ច នាយដ្ឋានសន្តិសុខ ផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋាន ពន្ធដារ បានចុះឆែកឆេរ ដើម្បី រុករកវត្ថុតាង ដែលម្ចាស់ក្រុមហ៊ុន ដែលគេអះអាងថា ជាមន្រ្តីពន្ធដារ បានក្លែងបន្លំឯកសារ  កឹបកេង លុយរដ្ឋ រាបលានដុល្លារតាមរយះធ្វើឯកសារបង់ពន្ធ រួចធ្វើការចាប់ខ្លួន លោកប្រធាន និង បុគ្គលិក ៣នាក់ទៀត ក្នុងក្រុមហ៊ុន(Fedtix business solution co.ltd ) ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ដែលជាភ្នាក់ងារ សេវាកម្ម ពន្ធដារ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ពេលនេះត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ គេចវេសពន្ធ​ អំពេីរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ​ និងបទ​សម្អាត​ប្រាក់​ តាមមាត្រា​ ១៣៥​ មាត្រា​ ១៣៦​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីសារពេីពន្ធ និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​​។

ជនត្រូវចោទទាំង៤នាក់មានឈ្មោះ ១.ឈ្មោះ ហ៊ត លីហុង ជាប្រធានគណនេយ្យ និងជាតំណាងក្រុមហ៊ុន ២.ឈ្មោះ កាំង ប៉េងគីម ៣.ឈ្មោះ យូ ទី និង ៤.ឈ្មោះ ប៊ុន ឆ្លាត។

  

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ៩ និង ២០នាទីព្រឹក ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ ១៥០  ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញទៅតាម អំណាចដីការបង្គាប់អោយឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ខែកុម្ភះឆ្នាំ ២០២២របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

  

ប្រតិបត្តិការនេះដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ភីន   អនុប្រធាននាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោកសុខ ហេង អនុប្រធាននាយដ្ឋានពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ផងដែរ។

តាមព័ត៌មាន បានបង្ហើបអោយការ ចុះឆែកឆេរក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះ បាន ធ្វើឡើង បន្ទាប់ ពីនាយកដ្ឋាន ពន្ធដារ បានធ្វើការស្រាវជ្រាវ ឃើញ ថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិត គ្នា ក្លែងបន្លំឯកសារបង់ពន្ធ ដើម្បី កឹបកេង ប្រាក់បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់រាបលានដុល្លារសហរដ្ឋអាមេរិក ។

តាមសមត្ថកិច្ច បានអោយដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ច បានដកហូតវត្ថុតាងជាច្រើនរួមមាន៖កំព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរា ឧបករណ៍ អេឡិចត្រូនិច ជាច្រើនគ្រឿង ,ឯកសារនិងត្រាជាច្រើន ទៀតព្រមទាំងឃាត់ខ្លួន បុគ្គលិក ចំនួន ៥នាក់ទៅសាកសួរ ។ ចំណែកទីតាំងក្រុមហ៊ុន ត្រូវបានសមត្ថកិច្ច បិទសៀល ឃ្លុំបេជាបណ្តោះអាសន្ត។ 

បច្ចប្បន្នជនត្រូវចោទទាំង៤នាក់ ត្រូវបានបញ្ជូនសុំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តនីតិវិធី ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print