ហុងគ្រីប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មលើវិស័យថាមពលប្រេងនិងហ្គាសរបស់រុស្ស៊ីឡើយ

ចែករំលែក៖

សារព័តមានរ៉យទ័របានផ្សាយថា នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនិងឧស្ម័នរបស់ប្រទេសរុស្ស៊ីនោះឡើយ។ ការប្រកាសខាងលើក្នុងពេលដែលថ្នាក់ដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសបារាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសថា «បញ្ហាសំខាន់បំផុតសម្រាប់យើងនាពេលនេះគឺដោះស្រាយបញ្ហាតាមបែបងាយស្រួល គឺយើងមិនមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីនោះឡើយ ដូច្នេះប្រភពផ្គត់ផ្គង់ថាមពលនឹងទទួលបានការធានានាពេលខាងមុខ» ។ កន្លងមក សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ហុងគ្រី បានប្រឆាំងនឹងច្បាប់ដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរុស្ស៊ី។ លោក Viktor Orban បញ្ជាក់ថា វិស័យឧស្សាហកម្មនៅក្នុងប្រទេសរបស់លោកនឹងរងផលប៉ះពាល់ ប្រសិនបើខ្វះប្រភពផ្គត់ផ្គង់ថាមពលប្រេងពីប្រទេសរុស្ស៊ីនោះ។ នាយករដ្ឋមន្ត្រីហុងគ្រីបានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីគឺបានប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋអឺរ៉ុបទាំងមូលក្នុងនោះក៏មានប្រទេសហុងគ្រីផងដែរ។ រុស្ស៊ីបានផ្គត់ផ្គង់ថាមពលដល់ទៅ ៤០%ដល់តំបន់អឺរ៉ុបទាំងមូល ហើយពេលនេះអឺរ៉ុបមិនអាចស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងមកជំនួសបានឡើយ៕ ដោយធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print