រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងទៀត​ហេីយ​ ត្រូវ​បានកម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបនៅឯខេត្ដក្រចេះ

ចែករំលែក៖

ខេត្ត​ក្រចេះ៖ រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងទៀត​ហេីយ​ ត្រូវ​បានកម្លាំងគយចល័តតំបន់៦​ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ ,មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តក្រចេះ​ ចុះបង្រ្កាប​ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា​ រថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿង​ខាងលេីនេះ​រួមមាន៖

១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ 

២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ 

៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ 

៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ 

៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ 

៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។ 

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

គួរជម្រាបដែរថា​ កាលពីថ្ងៃទី៩​ និងទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ កម្លាំង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ផងដែរ។ 

បច្ចុប្បន្ន រថយន្តចំនួន​ ៦ខាងលេីនេះ​ ត្រូវ​បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីអនុវត្ត​តាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print