អគ្គនាយកស៊ីម៉ាក់​៖​ មេីលគូទនិងគីបគេផង! ទោះបីជាកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រជាង៥០ឆ្នាំមកហេីយ​ នៅមានសម្រស់ស្រស់ស្អាតនៅឡេីយទេ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នាព្រឹកថ្ងៃសៅរ៍ទី​១២​ ខែមិនា​ ឆ្នាំ​២០២២នេះ​ថា៖​ មេីលគូជនិងគីបគេផង! (គូជនិងគីបគ្រាប់ហ្នឹងណា) ទោះបីជាកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រជាង៥០ឆ្នាំមកហេីយ​ នៅមានសម្រស់ស្រស់ស្អាតនៅឡេីយទេ!

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ នៅព្រឹកថ្ងៃសៅរ៍​ ទី១២​ ខែមីនា​នេះ​ កម្លាំងជំនាញគ្រាប់មិនទាន់ផ្ទុះរបស់អង្គភាពសុីម៉ាក់ភ្នំពេញ​ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82​ ទម្ងន់ប្រមាណ២៣០​គីឡូក្រាមចំនួនមួយគ្រាប់​ ជាសំណល់សង្គ្រាម​នោះ ប្រកបដោយសុវត្ថិភាពនិងជោគជ័យ។ គ្រាប់បែកនេះ​ ស្ថិតនៅក្នុងភូមិក្តឿង ឃុំតាដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រ​ ប្រទះឃេីញដោយម្ចាស់ការដ្ឋានរណ្តៅដី! ។

គួរជម្រាបដែរថា​ កាលពី​ថ្ងៃទី​៩ ខែ​មិនាថ្មីៗនេះ​ កម្លាំង​ជំនាញ​ បានបោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​ក្រោម​ទឹក​នៃ​អង្គភាព​ស៊ីម៉ាក់ បានបញ្ចប់​កិច្ច​ប្រតិ​ប​តិ្ត​ការ​ដោះ បន្សាប​គ្រាប់បែក​ប្រភេទ MK82 ទម្ងន់​ជាង ២៣០​គីឡូក្រាម ទម្លាក់​ពី​យន្តហោះ ស្ថិតនៅ​បាត​ស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយ​ជោគជ័យ​។​ ហេីយ​ការបោសសំអាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្រោម​ទឹក​របស់​អង្គភាព​ស៊ីម៉ាក់ បានចាប់ផ្តើម​បោសសំអាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​នៅ​បាត​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​កំពុង​លាក់ខ្លួន​ក្នុង​ជម្រៅ​ទឹក​ជិត ៥​ម៉ែត្រ ។​

​គួរបញ្ជាក់ថា​ គ្រាប់បែក​នេះ ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកនេសាទ​ត្រី​តាម​ដង​ស្ទឹងសែន ដែល​អ្នកជំនាញ សន្និដ្ឋានថា អាចជា​គ្រាប់បែក​នៃ​ត្រកូល MK ទម្លាក់​ពី​យន្តហោះ​។​ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​បោសសំអាត​ក្រុម​អ្នកជំនាញ​ស៊ីម៉ាក់​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ស្កែ​ន​ពិនិត្យមើល​ក្រោម​បាត​ទឹក​ឱ្យបាន​ច្បាស់លាស់ មុននឹង​ចាប់ផ្តើម​កិច្ច​ប្រតិ​ប​តិ្ត​ការ​៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print