ក្មេងស្ទាវដែលវាយស្ត្រីវិកលចរិកស្លាប់ក្រោមស្ពានកំពង់ធំ ត្រូវបានតុលាខេត្តបញ្ជូនទៅពន្ធនាគាខេត្តហើយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ​មានការភ្ញាក់ផ្អើលមួយបណ្ដាលឲ្យស្រ្ដីវ័យចំណាស់ម្នាក់បានស្លាប់អណ្ដែតទឹកក្រោមស្ពានស្ទឹងសែនខេត្តកំពង់ធំ​កាលពីព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថាប្រហែលជារំលោភហើយវាយសម្លាប់រួចអូសទំលាក់ទឹកស្ទឹងសែនតែម្ដង​។

ក្រោយពីសមត្ថកិច្ចបានស៊ើបអង្កេតរកមុខសញ្ញារួចមក លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានប្រាប់ឲ្យដឹងថា ដើមហេតុស្រ្ដីរងគ្រោះ​ជាជនអនាថា​ដើរសុំទាន​តាមផ្សារម្នាក់ មានជំងឺវិកលចរិកបានផឹកស៊ីស្រវឹងក៏បានដើរទៅក្បែរស្ពាន់ស្ទឹងសែន ស្រែកឡូឡា ធ្វើឲ្យថ្លង់ដល់ជនល្មើសញៀនថ្នាំ៣នាក់ ខឹងក៏ចាប់វាយដល់​រហូត ស្លាប់រួចអូស​ទម្លាក់ទឹកតែម្ដង ពុំមានការចាប់រំលោភនោះទេ​។

ជនរងគ្រោះឈ្មោះ ឈាន ហ៊ុច ភេទស្រី អាយុ៤៩ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលក្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ សាកសពបានបញ្ជូនទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ដើម្បីធ្វើកោសល្យវិច្ច័យ និងរងចាំសមត្ថកិច្ចមូលដ្ឋាន​ព្រមទាំងក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ ។ ចំណែកជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការក្រុងស្ទឹងសែនចាប់បានហើយ ដោយលោក ញែម ឈុនលី អធិការក្រុងបានប្រាប់ថាកំពុងតែសាកសួរចំលើយ ទី១ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ​  ទី២ឈ្មោះ យ៉ានចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ សុខ សីហា ភេទប្រុស អាយុ២៥ឆ្នាំ កំពុងបន្ដសួយចំលើយមិនទាន់បញ្ចូនទៅតុលាការទេ ដោយជនល្មើសឈ្មោះហេង ធារ៉ា បានឆ្លើយសារភាពថា​ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ពិតមែនហើយឈ្មោះ យ៉ានចំណាប់ និងសុខសីហា ជាអ្នកចូលរួមអូសសាកសពទម្លាក់ទឹក ។

រហូតមកដល់ថ្ងៃរសៀលទី២៥ខែមេសាឆ្នាំ២០១៦ សមត្ថកិច្ចបានបញ្ចូនជនល្មើសទាំង៣នាក់ទៅសាលាដំបូងខេត្តកំពង់ធំ ហើយតុលាការក៏បានបញ្ចូន​ទៅពន្ធនាគារខេត្តកំពង់ធំនៅវេលាម៉ោង២និង៤៨នាទីបន្ដ៕

13062157_1766613396958552_3843651994269922490_n

1000633_1766613363625222_5640175383269912920_n

13095963_1766613343625224_6297068042958918319_n

13087300_1766613523625206_187024549616674299_n

13087443_1766613426958549_8718457390832390677_n

13083272_1766613440291881_2026170638470596429_n

ដោយ៖ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print