ភ្នំពេញ ៖ រថយន្តក្រុមហ៊ុនសុិនទ្រីប្រមូលសំរាមមួយគ្រឿងបានជ្រុលទៅបុករថយន្តទឹកជ្រូកបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងបង្កឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ១២ខែមីនាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តធុនធំដឹកជ្រូកប្រហែលពី៥ទៅ៦ក្បាលតាមផ្លូវបេតុងពីលិចទៅ
កេីត បំណងឆ្លងផ្លូវលេខ២១៧បត់ឆ្វេង តែមិនទាន់ឆ្លងផុតផងស្រាប់តែមានរថយន្តប្រមូលសំរាមបើកតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តដឹកជ្រូកចំពាក់កណ្ដាលហើយគាបគ្នាឡេីងលេីចិញ្ចើមផ្លូវធ្វើឱ្យអ្នកបើកបររថយន្តប្រមូលសំរាមនិងអ្នកកម្មករប្រមូលសំរាមរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ហើយភ្លាមៗនោះអ្នករងរបួសត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកទៅសង្គ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់ទីតាំងកើតហេតុ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោដើម្បីចុះទៅធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ