គយចល័តចោទក្រុមតាក់ស៊ី ក្រុមតាក់ស៊ីតវ៉ារឿងគយកៀបសង្កត់ ស្ដាប់ទៅខុសស្រដៀងៗគ្នា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ មានក្រុមអ្នករត់តាក់ស៊ីប្រភេទឡានតូចៗជាច្រើននាក់ បាននាំគ្នាចតរថយន្តដ៏ប្រសេចប្រ​សាចលើកំណាត់ផ្លូវជាតិលេខ៥០ ចំណុចកូនដំរី ដែលមានចម្ងាយប្រមាណជាង១១គីឡូម៉ែត្រពីក្រុងប៉ោយ​ប៉ែត ក្នុងគោលបំណងតវ៉ាជាមួយនិងសមត្ថកិច្ចគយចល័តដាក់ប៉ុស្តិ៍នៅទីនោះកាលពីវេលាម៉ោង៩និង២៥​នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ។

សមត្ថកិច្ចគយបានចាត់ទុកថា ក្រុមអ្នករត់តាក់ស៊ីបានលួចបង្កប់នូវទំនិញគេចពន្ធជាច្រើនប្រភេទ ដូច្នេះ​ប្រឈមនិងការទប់ស្កាត់ បញ្ចៀសការខាតបង់ចំណូលពន្ធនាំចូល។ ដោយឡែកក្រុមអ្នករត់តាក់ស៊ីលើក​ឡើងថា សមត្ថកិច្ចគយជាន់កពួកគាត់ គ្មានមនោសញ្ចេតនាយោគយល់ ចាប់ទំនិញនិងតម្រូវឲ្យបង់ប្រាក់។

សកម្មភាពប្រទាញប្រទង់គ្នាព្រឹកមិញបង្កឲ្យមានការភ្ញាក់ផ្អើលពីមហាជននិងស្ទះចរាចរណ៍មួយរយៈខ្លីផង​ដែរ ក្នុងនោះក៏មានសមត្ថកិច្ច អាជ្ញាធរចុះអន្តរាគមន៍។

គួររំលឹកថា កន្លងទៅក្រុមសមត្ថកិច្ចគយក្រុងប៉ោយប៉ែតក៏ដូចជាគយចល័តរបស់សាខាគយនិងរដ្ឋករខេត្ត​បន្ទាយមានជ័យដាក់កុងត្រូលជាច្រើនកន្លែង ចាំប្រមូលលុយពីក្រុមឈ្មួញដឹងតាមរថយន្តឆ្លងកាត់។ ករណី​ខ្លះទៀតគឺតម្រូវឲ្យមានការបង់ខែផងដែរ សុទ្ធតែជាអំពើពុករលួយ។

ដោយឡែកក្រុមអ្នករត់តាក់ស៊ីមួយចំនួនក៏មានលក្ខណៈខុសឆ្គងច្រើនដែរ ត្រង់លួចបង្កប់ដឹកទំនិញគេចពន្ធ​បើជារឿងម្ដងម្កាលនោះមិនអីទេ ករណីដោះស្រាយក្រពះ ប៉ុន្តែអ្នករត់តាក់ស៊ីខ្លះគាត់ចាត់ទុកទំនិញរត់ពន្ធជា​មុខរបរទទួលនូវផលប្រយោជន៍ជាប្រចាំ ។ មិនតែប៉ុណ្ណោះក៏មានអ្នករត់តាក់ស៊ីខ្លះ យកបណ្ណរបស់ក្រសួង​ព័ត៌មានទៅដាក់ក្នុងរថយន្ត កាន់បណ្ណព័ត៌មានក្នុងគោលបំណង បង្ហាញនិងបញ្ជាក់ពីឥទ្ធិពលអំណាចទៅលើ​សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ខុសនិងវិជ្ជាជីវៈ ជាពិសេសការចេញបណ្ណព័ត៌មាននេះភាគច្រើនមកពីអង្គភាព​ដែលពុំសូវមានការចេញផ្សាយត្រឹមត្រូវ ឬមិនមែនជាអាជីពសារព័ត៌មានផ្នែកបោះពុម្ពចែកចាយ វិនិយោគ​ប្រណាំងប្រជែងលើទីផ្សារ។ ក្រសួងព័ត៌មានគួរចាត់ការក្នុងភាពមិនប្រក្រតីនេះផងដែរ។

ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋករខេត្ត​បន្ទាយមានជ័យដោយទូរសព្ទចូលគ្មានអ្នកទទួលកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕

20160425194040 (1)

20160425194041

20160425194040

20160425193801 (1)

20160425193800

20160425193801

ដោយ៖ វណ្ណា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print