រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន មិនត្រូវបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែននោះឡើយ ។ ទន្ទឹមនឹងនោះលោកក៏បានព្រមានថា នឹងបាញ់កម្ទេច អាវុធដែលបានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន។ មានប្រសាសន៍តាមកញ្ជក់ទូរទស្សន៍ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា «យើងបានព្រមានអាមេរិក ថា អាវុធដែលបញ្ជូនមកពីប្រទេសមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែន គឺជាសកម្មភាពដ៏គ្រោះថ្នាក់ ហើយរថយន្តដឹកអាវុធទាំងនោះនឹងក្លាយទៅជាគោលដៅវាយប្រហារស្រប់ច្បាប់ពីសំណាក់ទាហានរុស្ស៊ី»។ តាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី អាវុធដែលលោកខាងលិចបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន មានប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត និងអាវុធប្រឆាំងរថក្រោះ…។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវនាវដល់បណ្តាប្រទេសលោកខាងលិច ផ្តលជំនួយយោធាដល់ប្រទេសរបស់លោកដែលកំពុងតែត្រូវការខ្លាំង ។ ប្រធានាធិបតីអ៊ុយក្រែនប្រមានថា កម្លាំងទាហានអ៊ុយក្រែននឹងមិនបញ្ឈប់ត្រឹមនេះឡើយ អាចបន្តដណ្តើមគ្រប់គ្រងអ៊ុយក្រែនទាំងមូល។ ក្នុងពេលជាមួយគ្នានេះដែរ អាមេរិក និងណាតូ បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងការអនុវត្តតំបន់សុវត្ថិភាពដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីងាយស្រួលនៅក្នុងការដឹកជញ្ជូនអាវុធ មកកាន់ប្រទេសអ៊ុយក្រែន។ ពលរដ្ឋអ៊ុយក្រែន ពិសេសគឺនៅទីក្រុង កៀវ បានត្រៀមលក្ខណៈសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ ដោយរុស្ស៊ីអាចវាយប្រហារទៅលើទីតាំង នានាក្នុងរដ្ឋធានី ដោយក្នុងពេលនេះកម្លាំងទាហានរុស្ស៊ីបានឡោមព័ន្ធរដ្ឋធានី ដោយមានទាហាននៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ៕ដោយ៖សាធី
រូបថត៖AP.