សង្ស័យមានវិបត្តិស្នេហា នារី​វ័យ ១៧​ឆ្នាំម្នាក់ ធ្វើអត្តឃាតមុជទឹកសម្លាប់ខ្លួន

ចែករំលែក៖

​ខេត្តកំពង់ធំ៖ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ដែលនារី​វ័យក្មេង​ម្នាក់ មានគំនិតខ្លី បាន​ដើរ​ចុះ​ក្នុង​ទឹករួចមុជចូលទៅកន្លែងទឹកជ្រៅទាំងនាងមិនចេះហែលបណ្តាលឲ្យលង់ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន ក្បែរ​នោះ​។

 ហេតុការណ៍គួរឲ្យសោកស្តាយនិងរន្ធត់នេះ បានកើត​ឡើង នៅ​ម៉ោង៥ និង២០នាទី ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច រមណីយដ្ឋាន​អូរ​មាន ស្ថិតក្នុង​ភូមិ​ជាំ​ផល ឃុំ​ជ័យ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

 តាមមន្រ្តីនគរបាល​ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹង​នា​ព្រឹក ថ្ងៃទី​១៣ ខែមីនា នេះ​ថាៈ នារី​រងគ្រោះ ឈ្មោះ គា សុ​ឃឹះ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វាលវែង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

 ការធ្វើអត្ដ​ឃាត​របស់ក្មេងស្រីនេះ បើតាមឈ្មោះ គា ឃីម អាយុ ៣២ ឆ្នាំ ត្រូវជាបងស្រីរបស់នាងបាន​រៀបរាប់​ឲ្យ ដឹងថា នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ នេះ ម៉ោង​ប្រមាណ២និង៣០ នាទីរសៀល ខ្លួន​កំពុង​អង្គុយលេង នៅផ្ទះ ស្រាប់តែ​ប្អូនស្រី ឈ្មោះ គា សុ​ឃឹះ បាន​ទូរស័ព្ទ ប្រាប់ថា មក​យក​ប្អូន​នៅ​អូរ​មាន​ផង ប្អូន​ពិបាកចិត្ត​ខ្លាំងណាស់ សម្លាប់ខ្លួនឥឡូវ​ហើយ​។ ពេលឮដូច្នេះខ្លួន​ក៏​សួរថា តើ​មានរឿង​អ្វី​? នារី​នោះ ក៏បាន​ឆ្លើយថា ប្អូន​ខូចចិត្ត រឿង​ស្នេហា ! ហើយក៏​បិទ​ទូរស័ព្ទទៅ។​

  ស្រ្តីឈ្មោះ គា ឃីម បានឲ្យដឹងទៀតថា ​បន្ទាប់ពី​ប្អូនស្រីបិទ​ទូរស័ព្ទ​ហើយ ខ្លួន​ក៏ព្យាយាម​ទូរស័ព្ទ​ទៅទៀត ប៉ុន្តែ​មិន​ចូល ក៏​ប្រញាប់ ប្រាប់​បងប្អូន ឲ្យ​ជួយ តាមរក​ប្អូន នៅ​កន្លែង​លេង​ទឹកអូរ​មានតែ​ម្ដង​។ លុះពេល​មក ដល់​អូរ​មាន គាត់បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ ហើយក៏​នាំគ្នា​ចុះរាវរក​នៅក្នុង​ទឹក ក៏​ប្រទះឃើញ​ប្អូនស្រីក្នុងទឹកដាច់ខ្យល់​ស្លាប់បាត់​ហើយ​។​

   ក្រោយមកកម្លាំង​ជំនាញ​នគរបាលស្រុក ប៉ុស្តិ៍​រដ្ឋបាល ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ភូមិ​/​ឃុំ និង ពេទ្យ បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ឃើញថា សព​មាន​សភាព​ប៉ោង​ពោះ ហូរ​ពពុះទឹក​លាយ​ឈាម ពណ៌​ក្រហមព្រឿងៗ តាម​ច្រមុះ ដោយសន្និដ្ឋានថានាងស្លាប់ដោយការធ្វើអត្តឃាតមុជទឹកសម្លាប់ខ្លួន មិនមាន​ស្លាកស្នាម​អ្វី ពាក់ព័ន្ធ​នឹង​ឃាតឃាតកម្មឡើយ រួចសមត្ថកិច្ចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

 

...

 ដោយ ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print