ខេត្តបាត់ដំបង÷បើតាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានឲ្យដឹងថា÷កាលពីថ្ងៃ អាទិត្យ ១១កេីតខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី ព្រឹកអនុវត្តតាមយោបល់បល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួរួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ថិ៍ត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មីសង្ហារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។
លោកអធិការស្រុកបានបន្តថា÷ជនសង័្សយទាំងពីរនាក់
១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។
២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
– ដកហូតសម្ភារៈបានគឺ៖
-ដែកស្រួចតំប៉ែតចំនួន០២ដើម និងសោរលេខ៨ ចំនួន០១ដើម។
-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។
លលោកបានបន្តទៀតថា÷ករណីនេះដោយមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២២វេលាម៉ោង០៧និង៤០នាទីមានករណី លួច(កាច់សោកម៉ូតូ)មួយកេីតឡេីងនៅចំណុចផ្សារត្រែង ស្ថិតក្នុង ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារបស់ជនរងគ្រោះឈ្មោះអាត សីហា ភេទ ប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125 M 57936 84 លេខម៉ាស៊ីន ND125ME 579 3684។
ក្រោយកេីតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ហេីយតាមរយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
បញ្ជាក់ថា មុខសញ្ញាលួចម៉ូតូឈ្មោះ នាក់ ចន្ធូ ភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វេីសកម្មភាព(ឆ្លងខេត្តយ៉ាងសកម្ម)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រេីនលេីកច្រេីនសារស្ទេីររាប់ភ្លេច តែមុខសញ្ញានេះមិនព្រមរាងចាលហេីយបន្តធ្វេីសកម្មភាពដដែលទៀត ។
ជាក់ស្តែងកាលពីដេីមឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពតស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញានេះយកមកអនុវត្តទោសតាមច្បាប់ក្នុងករណី(លួចម៉ូតូ)នៅខេត្តបាត់ដំបង តែមិនបានប៉ុន្មានផង មុខសញ្ញានេះបន្តធ្វេីសកម្មភាពដដែលទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបងក្នុងរយៈពេលថ្មីៗនេះក្រោយពេលដែលរូបគាត់ត្រូវបានដោះលែងចេញពីពន្ធនាគារ។
នៅក្រោយពេលសាកសួរសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ ស សារ៉េត