រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥០នាក់ ចិនបិទទីក្រុង Shenzhen ទាំងមូល

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបិទទីក្រុង Shenzhen ទាំងមូល ដែលមានពលរដ្ឋរស់នៅជាង១៧,៥លាននាក់ ស្ថិតនៅក្នុងខេត្ត Guangdong ។ ពលរដ្ឋនៅក្នុងទីក្រុង Shenzhen ក្នុងខេត្ត Guangdong ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ចិន នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ៣លើក។ ចំណែកទីតាំងអាជីវកម្ម ក្រៅពីកន្លែងលក់អាហារ ប្រេងសាំង និងសម្ភារចាំបាច់គឺត្រូវតែបិទទ្វារ។ ទីក្រុង Shenzhen គឺជាទីតាំងឈរជើងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់កំពូលនៅក្នុងប្រទេសចិន ក្នុងនោះមានក្រុមហ៊ុនផលិត សម្ភារទូរគមនាគមន៍ ក្រុមហុនផលិតទូរស័ព្ទរបស់ក្រុមហ៊ុន ហួវៃ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD Auto ក្រុមហ៊ុនធានារ៉ាប់រង់ Ping An Insurance និងក្រុមហ៊ុនជាច្រើនផ្សេងទៀតដូចជា អាលីបាបា ជាដើម។ ការសម្រេចខាងលើកើតឡើងក្រោយពេលដែលទីក្រុង Shenzhen រកឃើញមានករណីឆ្លងកូវីដ-១៩ចំនួន៦០នាក់នៅក្នុងទីក្រុងនេះកាលពីថ្ងៃទី១៣ខែមីនា ។ ចំណែកករណីឆ្លងនៅទូទាំងប្រទេសចិនវិញមានដល់ទៅ១.៩៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោង នាថ្ងៃទី ១៣ខែមីនា គឺកើនឡើងខ្ពស់មិនធ្លាប់មានរយៈពេលជិត២ឆ្នាំកន្លងមក៕ ដោយធីរីណា

...

រូបថត៖Getty images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print