ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកពេញទំហឹង
លើផ្លូវបំបែកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៏មកសមត្ថកិច្ចទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពី
វេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០២២ លើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ កង សុខមាន អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ វុត បញ្ញា អាយុ ២៦ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាក
ហុងដាសេ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៤៥៦៣។
ចំណែកភាគីរងគ្រោះមានឈ្មោះអុី វន្នី អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ហែម ដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ និង ឈ្មោះ ម៉ម ចាន់រះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ
រស់នៅភូមិ សំបួរ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូស៊ុយសូគីNex ពណ៏ ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង ១N ៤២៩៦។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៤៥៦៣ក្នុងទិសដៅពីត្បូងទៅជើងហើយមកដល់ផ្លូវបំបែក១១៤ បត់ឆ្វេងមិនប្រយត្ន័ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីNex ពណ៏ ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង ១N ៤២៩៦ក្នុងទិសដៅពីត្បូងមកជើងជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងលើផ្លូវបំបែក
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៏មកសមត្ថកិច្ចទាំងយប់។
ក្រោយមកអ្នករបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែក
មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន