ភ្នំពេញ៖ រថយន្តម៉ាកព្រូសមួយគ្រឿងកំពុងបេីកបរឆ្លងផ្លូវត្រូវរ៉ឺម៉កដឹកធុងហ្គាសជ្រុលទៅបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-2155 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងផ្លូវមកខាងឆ្វេងដៃបំណងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្តែភ្លាមនោះស្រាប់តែមានរ៉ឺម៉កដឹកធុងហ្គាសធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វើការគូសវាសយករថយន្តនិងរុឺម៉កម៉ូតូទៅអែបខាងសិនរង់ចាំឱ្យភាគីទាំងសងខាងសម្រួលគ្នា៕សុខាសេនជ័យ