ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តសណ្ដោងរុឺម៉កធុនធំខ្វះការប្រុងប្រយ័ត្ន បានកៀររថយន្តហាយឡេនឌ័រ បណ្ដាលឱ្យបែកស្តុបខាងឆ្វេងនិងដាច់កញ្ចក់មើលក្រោយរងការខូចខាត។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា នៅមុនពេល
កេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តសណ្ដោងរុឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5306ក្នុងល្បឿនលឿនល្មម ដោយធ្វើដំណើរពីកេីតទៅលិច។ លុះបើកមកដល់ចំណុចកេីតហេតុខាងលេី ដោយខ្វះការប្រុងប្រយ័ត្នក៏បានបើកកៀររថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-0392 ដែលធ្វេីដំណេីរស្របទិសគ្នា បណ្ដាលឱ្យបែកស្តុបខាងឆ្វេង និងដាច់កញ្ចក់មើលក្រោយខាងធ្វេងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានជួយសម្របសម្រួលភាគីទាំងពីរ ដោយខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅឱ្យខាងរថយន្តរងគ្រោះដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ