សិស្សសាលាIEL​ ២នាក់ត្រូវនគរបាលឃាត់ខ្លួន​ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូដោយប្រើដាវសាមូរ៉ៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ​បានចុះអន្តរគមន៍ភ្លាមៗ​ ខណៈដែលសិស្សសាលាIEL​ ២នាក់និងបក្ខពួកម្នាក់ទៀត​ បានធ្វើសកម្មភាពប្លន់ម៉ូតូប្រជាពលរដ្ឋ​ ដោយប្រើដាវសាមូរ៉ៃ​ តែមិនបានសម្រេច​ ក៏ត្រូវកម្លាំងសមត្ថកិច្ចក្របួចបាន២នាក់​ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្តង​ ។

ករណីប្លន់ខាងលើនេះ​ បានកើតឡើងកាលពីនៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវសុរាម្រឹត មុខរង្វង់មូលសម្តេចសង្ឃជួន​ ណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងដែលមួយគ្រឿងម៉ាក Dream C110 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4867 ជិះគ្នា២នាក់ប្រដាប់ដោយដាវសាមូរ៉ៃមួយដើម ដោយសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ​ចាន់​ សេដ្ឋារាជ​ អាយុ១៨ឆ្នាំ​ ជាសិស្សសាលាIEL​ ស្នាក់ផ្ទះលេខ៥១អឺ០​ ផ្លូវលំ​ សង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ​(ជាអ្នកកាន់ដាវធ្វើសកម្មភាព) ទី២ឈ្មោះថៃ​ គឹមហុង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ សិស្សសាលាIEL​ ស្នាក់ផ្ទះលេខ៧៤​ ផ្លូវ១៧២​ ភូមិ១០​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ និងបក្ខពួកម្នាក់ទៀតជិះម៉ូតូម៉ាក Nex ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CV- 5025 (គេចខ្លួនបាត់)ឈ្មោះត្រា អាយុ១៨ឆ្នាំ​ ជាអ្នកជិះមូ៉តូកៀរជនងគ្រោះ​ ។  រីឯជនរងគ្រោះឈ្មោះចាន់​ ដារិទ្ធ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៩០៥​ ផ្លូវលំ​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពាក់លេខភ្នំពេញ 1CN-9465 ​និងមិត្តភក្តិជនរងគ្រោះ២នាក់ទៀត (ប្រុសទាំង៣)។

លោក ហួត​ ចាន់យ៉ារ៉ាន់​ បានបន្តទៀតថា​ នៅមុនពេលកើតហេតុ​ គឺជនរងគ្រោះមានគ្នា៣នាក់ជិះមូ៉តូ១គ្រឿងម៉ាក់Suzuki Let’s​ ចេញពីដើរលេងនៅកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ​ លុះជិះមកដល់ចំណុចកើតហេតុខាងលើមុខរង្វង់មូលសម្តេចសង្ឃជួន​ ណាត ស្រាប់លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង​ មកក្បែររួចបើកកៀរម៉ូតូជនងគ្រោះនិងដកដាវសាមូរ៉ៃស្រែកគំរាមកាន់ប្លន់​ ហើយបក្ខពួកជនសង្ស័យម្នាក់ទៀតបានស្ទុះទៅដណ្ដើមម៉ូតូពីជនរងគ្រោះ​តែមិនបានសម្រេច ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍និងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញកំពុងតែជិះល្បាតក្នុងមូលដ្ឋានឃើញក៏អន្តរគមន៍ភ្លាម​ ដោយចាប់បានជនសង្ស័យ២នាក់និងម៉ូតូ១គ្រឿងម៉ាក់ហុងដា​ សេ១១០​(ប្រើប៊ិច)​ ។ ចំណែកឯបក្ខពួកម្នាក់បានជិះម៉ូតូ១គ្រឿងទៀតគេចខ្លួនបាត់តែម្តង​ ។

បច្ចុប្បន្នជនសង្ស័យ២នាក់និងវត្ថុតាំងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី​ ៕

image

image

ដោយ៖​ ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print