គណៈប្រតិអគ្គបញ្ជាការកងទ័ពអាស៊ានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ក្នុងខណៈដែលកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12)

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិអគ្គបញ្ជាការកងទ័ពអាស៊ានអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗហើយ ក្នុងខណៈដែលកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12) កំពុងតែធ្វើឡើងតាមទម្រង់ចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កិច្ចប្រជុំចារកិច្ចយោធាអាស៊ាន និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ គឺជាកិច្ចប្រជុំជំនាញពីរ ទទួលខុសត្រូវក្នុងការរៀបចំឯកសារសម្រាប់បម្រើកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។ ដោយឡែក ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាខាងមុខ នាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំចារកម្មអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។
កិច្ចប្រជុំចារកម្មអាស៊ានលើកទី១៩នេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ពរបស់បណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print