នគរបាលសណ្តាប់ធ្នាប់ បន្ត​ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្សី

ចែករំលែក៖

ភ្នំពេញ​៖​ បញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល ត្រូវ​បាន​កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់​ ដេីម្បីសម្រួលការកកស្ទះ​ និងងាយស្រួលដល់ការធ្វេី​ដំណើរ​របស់ប្រជាពលរដ្ឋ។

បេីយោង​តាមប្រភពព័ត៍មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យ​ឡើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញ​ក៏បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ។

ជាមួយ​គ្នានោះ​ មន្រ្តីជំនាញ​ បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ណាមួយ​ជាយថាហេតុ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print