​ឃាត់​រថយន្ត​ដឹកស្រូវ​ដឹក​លើស​ទម្ងន់​ជាច្រើន​គ្រឿង​ នៅខេត្ត​តាកែវ​

ចែករំលែក៖

ខេត្ត​​តាកែវ៖​ ​រថយន្ត​ដឹកស្រូវ​ចំនួន​ ៥គ្រឿង​ដែល​បានដឹក​លើស​ទម្ងន់​ ត្រូវ​មន្ត្រី​ជំនាញ​ផ្នែក​ជញ្ជីង​ចល័ត​ ​ដឹកនាំ​ដោយ​លោក គី សាន់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ ​និងដឹកជញ្ជូន​ ​រួមជាមួយ​មន្ត្រីមន្ទី​សាធារណការ​ខេត្តតាកែវ​ ឆ្មក់​ចុះឃាត់នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតនៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​កាលពី​ថ្ងៃទី​១៥​ ខែមីនា​ ​ឆ្នាំ​២០២២​ម្សិលមិញនេះ​។

បេី​តាមការបញ្ជាក់ពី​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ បានឱ្យដឹងថា​ ក្នុង​ប្រតិបត្តិ​ការនេះ​ ក្រុមមន្ត្រី​ជញ្ជីង​ចល័ត​បានដាក់គោលដៅចុះ​ថ្លឹង​រថយន្ត​ដឹកស្រូវ​ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ដែលឈ្មួញដឹកយកទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​តាម​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន។ ជាក់ស្ដែង​មន្រ្តី​ជំនាញ​ បាន​ថ្លឹង​រថយន្ត​មួយចំនួន ហើយ​រកឃើញ​ថា៖​ ​រថយន្ត​ចំនួន​ ៥គ្រឿង​បាន​ដឹក​លើស​ទម្ងន់​អនុញ្ញាត​ ទេីប​ធ្វើ​ការ​ឃាត់​រថយន្ត​តែម្តង​។

លោកអនុរដ្ឋលេខាធិការ​ បានឱ្យដឹង​ទៀត​ថា៖​ ក្នុង​ប្រតិបត្តិការឃាត់រថយន្ត​ទាំងអស់​នេះ​ដែរ កម្លាំងសមត្ថកិច្ច​ជំនាញ​ ក៏បាន​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​មួយគ្រឿង​ ​និង​ឃាត់ទុក​មួយឆ្នាំ​ចំពោះ​រថយន្ត​ចំនួន​ ៤គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​ច្រើន​តោន​នៅ​មន្ទីរ​សាធារណការ​ខេត្តតាកែវ​។​

​គួរបញ្ជាក់ថា​ ចំពោះ​ករណី​រថយន្ត​ដឹកស្រូវ​ភាគច្រើន​នៅក្នុង​ខេត្តតាកែវ​ ​គឺដឹក​លើស​ទម្ងន់​ដែល​ច្បាប់​កំណត់​ ​៤៥​តោន​ក្នុង​មួយ​រថយន្ត៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print