ដោយឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ១៩ តំបន់អាស៊ាន មានពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ៤,៧លាននាកបន្ថែមទៀតនៅក្នុងឆ្នាំ២០២១។ តួលេខខាងលើត្រូវបានប្រកាសដោយធនាគារអភីវឌ្ឍន៍អាសី (ADB) ប្រកាសនៅថ្ងៃទី ១៦ខែមីនា ។ តាមសារព័ត៌មានរ៉យទ័រ ពលរដ្ឋដែលធ្លាក់ក្នុងភាពក្រីក្របំផុតបានបង្ហាញតាមរយៈប្រាក់ចំណូលតិចជាង ១,៩០ដុល្លារក្នុងមួយថ្ងៃៗ សម្រាប់មនុស្សម្នាក់ៗ ។ តាមការប្រកាស របស់ធនាគារ (ADB) សរុបពលរដ្ឋក្រីក្រ(ប្រាក់ចំណុលតិចជាង២ដុល្លារ) នៅក្នុងតំបន់អាស៊ាន មានរហូតដល់ទៅ ២៤,៣លាននាក់ ស្មើនឹង៣,៧% ក្នុងចំណោមពលរដ្ឋសរុប ៦៥០លាននាក់នៅក្នុងតំបន់នេះ។ កាលពីមុនផ្ទុះកូវីដ១៩ ចំនួនពលរដ្ឋក្រីក្រ បានថយចុះនៅសល់តែ១៤,៩ លាននាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩ ។ ចំណែកកាលពីឆ្នាំ២០១៨ ចំនួនពលរដ្ឋក្រីក្រមានដល់ទៅ១៨ លាននាក់ និងនៅឆ្នាំ២០១៧ មានពលរដ្ឋក្រីក្រ ២១,២លាននាក់។ អគ្គនាយកធនាគារ(ADB) លោក Masatsugu Asakawa បានប្រកាសថា«កូវីដ១៩ បានធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ការងារធ្វើ គ្រប់ដណ្តប់ស្ទើពេញតំបន់អាស៊ាន ធ្វើឲ្យភាពក្រីក្រកើនឡើងខ្ពស់ »។ ចំណុចទាំងនោះ បានធ្វើឲ្យការខិតខំប្រយុទ្ធប្រឆាំងភាពក្រីក្រ នៅក្នុងតំបន់ ។ តាមការប្រកាសរបស់ធនាគារអភីវឌ្ឍន៍អាស៊ី នៅក្នុងឆ្នាំ២០២១ មានពលរដ្ឋដល់ទៅ ៩,៣លាននាក់ បាត់បង់ការងារធ្វើដោយសារតែកូវីដ ១៩។ ចំណែកកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន មានត្រឹមតែ ៣%។ ជាមួយគ្នានេះការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ គឺមាន៥,១% ប៉ុន្តែការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឲ្យតំបន់នេះប្រឈមផលលំបាកកាន់តែខ្លាំង ជាមួយនិងការជះឥទ្ថិពលពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែន៕ដោយ៖សាធី
រូបថត៖Reuters.