អ៊ុយក្រែននិយាយអំពីសក្ដានុពលវិជ្ជមានក្នុងការចរចាជាមួយរុស្ស៊ី

ចែករំលែក៖

គណៈប្រតិភូពិភាក្សា របស់រុស្ស៊ីនិងអ៊ុយក្រែន មានលក្ខណស្ថាបនា ហើយភាគីទាំងពីរកំពុងពិភាក្សាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនាពេលអនាគត ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymir Zelenskyy បាននិយាយនៅថ្ងៃពុធនេះថាកិច្ចចរចាសន្តិភាព ហាក់ដូចជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៥នាក់ ក្នុងរដ្ឋធានីកៀវ ហើយរហូតមកដល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់ជាង ៣លាននាក់។ នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ដូច្នេះថា «កិច្ចពិភាក្សានៅតែបន្តនៅថ្ងៃពុធនេះ ហើយខ្ញុំបានទទួលព័ត៌មានថា លក្ខខណ្ឌអំឡុងពេលចរចាហាក់មានភាពប្រាកដនិយមជាងមុន»។ ប៉ុន្តែ យើងនៅតែត្រូវការពេលវេលាសម្រាប់ ធ្វើការសម្រេចចិត្ត ដើម្បីផលប្រយោជន៏របស់អ៊ុយក្រែន»។ លោកបន្ថែមថាចំណុចដែលអាចទៅរួច គឺអ៊ុយក្រែនបានត្រៀមលក្ខណៈទទួលយកការធានាសន្តិសុខពីលោកខាងលិច ជំនួសឱ្យការចូលជា សមាជិករបស់អង្គការណាតូដែលជាគោលដៅរយៈពេលវែងរបស់ខ្លួន។ ទីក្រុងម៉ូស្គូយល់ថាសម្ព័ន្ធភាពរវាងអ៊ុយក្រែនជាមួយ ប្រទេសលោកខាងលិចនាពេលអនាគត គឺជាការគម្រាមកំហែង និងទាមទារមិនឲ្យអ៊ុយក្រែនចូលជាសមាជិកភាពរបស់អង្គការណាតូ។ ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយថាសង្រ្គាមអាចនឹងបញ្ចប់លឿនជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាខាងមុខនេះ ដោយ ទីក្រុងម៉ូស្គូ អាចនឹងឈានដល់ការសម្រេចចិត្តមួយ បន្ទាប់ពីផែនការរបស់រដ្ឋាភិបាលបរាជ័យ ដោយសារតែបាត់បង់កម្លាំងទ័ព និងការរត់ចោលជួរពីសំណាក់កងទ័ពរុស្ស៊ី៕ដោយ៖សាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print