ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើស្រុកអូជុំធ្វើការបង្ក្រាបរថយន្តកូនអ្នកមានអំណាចមួយគ្រឿងដឹកឈើប្រណិត កាលពីម៉ោង១១ និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូជុំ ខេត្តរតនគិរី។
ម្ចាស់ឡានដែលគេស្គាល់ថាជាកូនអ្នកមានអំណាចម្នាក់នៅក្នុងខេត្តរតនគិរីឈ្មោះ វង់ បើករថយន្តម៉ាកធុនត្រា ពណ៌ទឹកប្រាក់ អត់ស្លាកលេខ និងលួចលាក់ដឹកឈើប្រណិតខុសច្បាប់។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនរថយន្តទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេល២ម៉ោងហើយដែលអ្នកកាសែតនិងទូរទស្សន៍រងចាំមិនឃើញមន្ត្រីជំនាញធ្វើការវាស់វែង ដោយសារមន្ត្រីជំនាញពិបាក់ក្នុងការពិនិត្យដោយម្ចាស់រថយន្តយកសោឡានទៅបាត់៕
ដោយ៖ រុទ្ធឦសាន
https://www.facebook.com/nkdnews/posts/552622181564187