កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បញ្ជូនខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ទៅតុលាការ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​បញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៣នាក់​ បន្ទាប់​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ហេីយ​នាំខ្លួនយកទៅសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​។

យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង​ ៣រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបាននាពេលថ្មីៗនេះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំង​ ៣នាក់នេះ​ទី១/ ឈ្មោះ ជា ដាលី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់នំបញ្ចុក មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ ទី​២/ ឈ្មោះ សុខ គឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ និងទី៣/ ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ចាប់ហួយ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ច​ជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖
– ម្សៅសថ្លា ចំនួន ៤៧កញ្ចប់ ទម្ងន់ស្មើនឹង ៤៨៤.៨៩g ថ្លឹងទាំងសំបក
– ខ្សៀ ០១
– ទូរស័ព្ទ ០៤គ្រឿង
– ជញ្ជីងថ្លឹង ០១
– ម៉ូតូ ០១គ្រឿង
– ប្រាក់ដុល្លារ ៤៨០ដុល្លារ
– ថង់ខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​ រួមនិងគ្រឿងញៀន​ត្រូវ​បានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print