កំពង់ស្ពឺះតាចាស់ម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីជាអនីតិជនរំលោភរហូតបានសំរេចខណះនាងចូលព្រៃកាប់ឬស្សីយកមកធ្វើកំព្លុះ ក្រោយបែកការណ៏ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមផងដែរ។
ករណីនេះកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៥ វេលា ម៉ោង ១៤និង០០ នាទីនៅក្នុងព្រៃចំណុចភូមិ ក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះមុយ មៀង អាយុ៧៣ ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះពសអាយុ១២ឆ្នាំនៅភូមិ ឃុំកើតហេតុជាមួយជនសង្ស័យ។
លោកវរសេនីយត្រីប៊ុតប៊ុនធឿនអធិការនគរបាលស្រុកឪរ៉ាល់បានអោយដឹងថាជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិរដ្ឋបាលឃុំហោងសំណំឃាត់ខ្លួនតាមពាក្យបណ្តឹងក្មេងស្រីដែលប្តឹងថាជនសង្ស័យបានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងព្រៃក្បែរភូមិខណះដែលនាងកំពុងកាប់ឬស្សី។ក្រោយបង្កជនសង្ស័យបានលួងលោមថាកុំអោយប្រាប់រឿងនេះដល់អ្នកផ្សេងចាំគាត់(ជនសង្ស័យ)អោយលុយ៥០០០រៀលទុកចាយ។ក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុរូបនាងបានចូលទៅក្នុងព្រៃក្រោយភូមិក្នុងគោលបំណងកាប់ឬស្សីយកមកធ្វើកំព្លុះលេងស្រាប់តែពេលកំពុងកាប់ក៏លេចមុនតាមៀងមកហើយចាប់នាងដោះសំលៀកបំពាក់ធ្វើសកម្មភាពរំលោភនៅក្នុងព្រៃកន្លែងនាងកាប់ឬស្សីនោះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជា បានប្រព្រឹត្តនូវទង្វើដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹងមែនតែគាត់គ្រាន់តែបានអោយនាងស្រាតខោអាវហើយធ្វើសកម្មភាពពោបពីលើតែប៉ុណ្ណោះមិនបានស៊ីជម្រៅនោះទេ។
លោកអធិការបានបន្តថាពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕សេនាស័ក្តិ