ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវលេខ ៧០B និងបុកគ្រឹះសាងសង់ស្ពានថ្មឆ្លងកាត់ផ្លូវ៧០B ចំនួន០៩ស្ពាន នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ លោកឧកញ៉ា សប្បុរសជននានា លោកប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ចាម និងខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាខេត្តកំពង់ចាម លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រហែលជាង១០០០នាក់៕
ដោយ៖ វណ្ណៈ