​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ផ្អាកទីតាំង​តារាង​បាល់ទះមួយកន្លែង នៅ​សង្កាត់​បឹងត្របែក​ ខណៈសង្ស័យមានការលេងល្បែង​ស៊ីសង​

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់​ពី​មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ថា៖​ ទីតាំង​តារាង​បាល់ទះមួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​៧៦ ផ្លូវ​៤៦៦ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការ​មន​ មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់​។ ភ្លាមៗ​កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាព ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក យស យុ​ទ្ឋី អភិបាលរងខណ្ឌ នា​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យមើល ទីតាំង​តារាង​បាល់ទះមួយនេះ ដោយ​ពុំ​រកឃើញថាមានការ​លេងល្បែង​ស៊ីសង​ណាមួយ គួរកត់សម្គាល់​នោះទេ។ ប៉ុន្តែ​ជាក់ស្ដែង​ នៅទីតាំងនេះគឺ​មានតែ​ការលេង​បាល់ទះធម្មតា​ប៉ុណ្ណោះ។​

​ក្នុង​ប្រតិបត្តិការ​នោះ​ លោក​ យស យុ​ទ្ឋី អភិបាល​រង​ខណ្ឌ​ បានបញ្ជាក់​ថា៖ ក្រោយ​ត្រួតពិនិត្យរួច​ គឺថាពុំមាន​សកម្មភាព​បើក​លេង​ល្បែងស៊ីសង ដូច​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ប៉ុន្តែ​អាជ្ញាធរ បានសម្រេច​ផ្អាកមិនឱ្យមានកា​រលេង​បាល់ទះ ជាធម្មតានេះ​ជា​បណ្តោះអាសន្នសិន។​

​ដោយឡែក​ នៅ​ចំពោះមុខ​អាជ្ញាធរ ម្ចាស់​ទីតាំង ឈ្មោះ កែវ ពិសី ក៏បាន​យល់ព្រមផ្អាក​អាជីវកម្មតារាង​បាល់ទះ ជា​បណ្តោះអាសន្នផងដែរ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print