ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ផេកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហោះថា,
នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក Rajat Nag អតីតជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី (ADB) នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនោះ ដៃគូសន្ទនាបានរំលឹកពីប្រវត្តិការងារ និងការបំេពញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសេីរ រវាងកម្ពុជា និងធនាគារអភិវឌ្ឍអាសុី (ADB) រហូតដល់ឆ្នាំ២០១៣ ដដែល លោក Rajat Nag ត្រូវបានបញ្ចប់អណត្តិជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ហេីយកិច្ចសហប្រតិបត្តិការដ៏ល្អក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំចំពោះអណត្តិរបស់លោក Rajat Nag ជាអគ្គនាយកធនាគារADB នាពេលកន្លងមក ដែលបានបំពេញការងារបានយ៉ាងល្អប្រសេីរដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈកម្ចីឥណទានសម្បទាននានា ជាពិសេសកម្មវិធីក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ
(GMS) និងមេគង្គឡានឆាង ជាដេីម។ ដោយឡែកលេីវិស័យទឹកស្អាត និងអនាម័យខេត្ត ធនាគារADB ក៏បានដេីរតួយ៉ាងសំខាន់ផងដែរ ។ រហូតមកដល់ពេលនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគម្រោងហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារADB ចំនួន ០២គម្រោង លេីវិស័យទឹកស្អាត រួមមាន:១៖គម្រោងផ្គត់ផ្គង់ទឹកស្អាតលេខ៣២៣២ ក្នុងគោលដៅដូចជា៖កែលំអរប្រព័ន្ធទឹកស្អាតតំបន់ទីប្រជុំជន និងពង្រីកបណ្ដាញទឹកស្អាតនៅបណ្ដាអង្គភាពរដ្ឋាករទឹកសាធារណ:ជាដេីម ។ ទី២៖គម្រោងទឹកស្អាត និងអនម័យខេត្ត លេខ:៣៦៣០ ក្នុងគោលដៅអនុវត្តគម្រោងទៅលេីរោងចក្រប្រព្រឹត្តិកម្មសំអាតទឹកថ្មី នៅខេត្ត បាត់ដំបង និងខេត្តកំពង់ចាម ។
លោក Rajat Nag អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ADB បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនគ្រប់វិស័យរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ល្អជាដរាបមករវាងកម្ពុជា និងធនាគារអភិវឌ្ឍអាសុីADB ។ ជាមួយគ្នាននេះលោក Rajat Nag ក៏បានគាំទ្រ និងមេីលឃេីញពីសារ:សំខាន់ នៃការប្តូឈ្មោះអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបន្ថែមនូវមុខងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏មានសារ:សំខាន់នេះ ដេីម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ហេីយលោក ក៏សូមគាំទ្រនូវអនុស្សារណ:យោគយល់គ្នារបស់កម្ពុជា ផ្នែកបម្រែបម្រួលឌីជីថលផងដែរ (Digital Transformation) ។
នៅនៅទីបញ្ចប់ លោក អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី បង្ហាញនូវជំនឿនៃការងេីបឡេីងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលប្រទេសកំពុងបេីកដំណេីរការជាប្រក្រតីឡេីងវិញផ្នែកសេដ្ឋកិច្ច និងសង្គម ហេីយឯកឧត្តម សូមកោតសរសេីរចំពោះការដឹកនាំរបស់កម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី បានស្រោចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់អាយុទូទាំងប្រទេសបានរហូតដល់ជាង៩០%៕