លោក វរសេនីយ៍ទោ កែវ សារិ ឡើងជាអធិការនគរបាលក្រុងពោធិ៍សាត់ ជំនួស លោកវរសេនីយ៍ឯក យឹម ស៊ានហៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់,គឺលោក វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ ។ នេះបើតាមប្រកាស ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្តូរអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយលោកវរសេនីយ៍ទោ កែវ សារិ ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកជំនួសលោកវរសេនីយ៍ឯក យឹម ស៊ានហៃ ដែលទៅកាន់មុខតំណែងថ្មី ជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអស់លោក ដូចមានឈ្មោះក្នុងប្រការ១ និងប្រការ២ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print