សមត្ថកិច្ច​កម្ពុជា​-​ថៃ៖ ឯកភាពគ្នាធ្វើ​របង​ហ៊ុមព័ទ្ធ ជុំវិញ​បង្គោល​ជំហរ ដែល​បម្រើ​ឱ្យបង្គោល​ព្រំដែន​លេខ​៤២ នៅ​ស្រុក​ស្វាយចេក

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖ បេី​តាមការបញ្ជាក់ពី​មន្ត្រីនគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ ប៉ោយប៉ែត​-​ស្វាយចេក បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ដើម្បី​កុំ​ឱ្យ​ប្រែប្រួល ឬ​បាត់បង់និយាម​កា ដោយ​ប្រការ​ណាមួយ​ ភាគ​ទាហាន និង​នគរបាល​ព្រំដែន កម្ពុជា​-​ថៃ បានឯកភាពគ្នាធ្វើ​របង​ហ៊ុមព័ទ្ធ ជុំវិញ​បង្គោល​ជំហរ របស់​កម្ពុជា ដែល​បម្រើ​ឱ្យ​បង្គោល​ព្រំដែន​លេខ​៤២ ស្ថិតនៅ​និយាម​កា WGS84 (257427-1531984) នៅ​ស្រុក​ស្វាយចេក។

​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ បានឱ្យដឹងទៀតថា​ កម្លាំង​ប៉ុស្តិ៍​ថ្នល់​បត់ រួមជាមួយ​យោធា នៃ​កងការពារ​ព្រំដែន ៥០៣ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ អ៊ិន ថុល មេបញ្ជាការ (​គ​២) និង​ក្រុមការងារ ទំនាក់ទំនង​ព្រំដែន ប្រចាំ​បឹង​ត្រកួន បាន​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ព្រឹម ជុន ជំនួយការ បានរួម​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ កងអនុសេនាធំ​លេខ​១២០៤ ដឹកនាំ​ដោយ​លោក​ព្រិន្ទបាល ណា​រ៉ាត់​ឆៈ​តិ​គុណ​ឋានៈ​កាន មេបញ្ជាការរង កាលពី​ថ្ងៃទី​១៧ ខែមីនា បាន​ចុះ​ធ្វើ​របង​ហ៊ុម​ព័ទ្ធជុំវិញ​បង្គោល​ជំហរ របស់​កម្ពុជា ដែល​បម្រើ​ឲ្យ​បង្គោល​ព្រំដែន លេខ​៤២ ដើម្បី​កុំ​ឲ្យ​មានការ​ប្រែប្រួល ឬ​បាត់បង់​និយាម​កា WGS84 (257427-1531984) នៅមុខ​ភូមិសាស្ត្រ ភូមិ​ល្បើក​ស្វាយ ឃុំ​-​ស្រុក​ស្វាយចេក (​ខាង​កម្ពុជា​) ទល់មុខ​នឹង​ភូមិ​ណង​យ៉ា​កែវ ឃុំ​-​ស្រុក​គោក​ស៊ូ​ង (​ខាង​ថៃ​)។

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ ពលករ​ខ្មែរ​ជិត៥០០០នាក់​ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មកឱ្យកម្ពុជាវិញ​​តាម​ច្រករបៀង​ កិច្ច​ព្រម​ព្រៀង (ច្រករបៀង​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ), ច្រក​តំបន់(ម៉ាឡៃ​ និង​បឹង​ត្រកួន) និង​អន្តរជាតិ​ប៉ោយប៉ែត​ ស្ថិតក្នុង​ខេត្ត​បន្ទាយមានជ័យ​ ។ នេះ​បើ​តាម​កា​ឲ្យដឹង​ពី​មន្ត្រី​ជំនាញ​ផ្នែក​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​។​

ជាក់ស្ដែង​ពលករ​ជិត៥០០០នាក់​នេះ​ គេ​បញ្ជូន​ពី​ថៃ​ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១៥ មីនា ២០២២ ដោយ​កាលពី​ថ្ងៃទី៧ មីនា ​ពលករ​បញ្ជូន​ពី​ថៃ​មាន​ចំនួន៦២៨នាក់ (​ស្រី២៥៧នាក់ ​កុមា៧១នាក់) ។ ថ្ងៃទី៨ មីនា (ចំនួន៥៥៣នាក់​ស្រី២១៦នាក់​កុមា៨០​នាក់) ។ ថ្ងៃទី៩ មីនា ​ចំនួន៥៩០នាក់ (​ស្រី២៣០នាក់​ កុមា៨៥នាក់​) ។ ថ្ងៃទី១០ មីនា​ ចំនួន៤៩០នាក់ (​ស្រី១៩៩នាក់​កុមា៧៩នាក់​) ថ្ងៃទី១១ មីនា (ចំនួន៦០១នាក់​ ស្រី២៤៦នាក់ ​កុមា៦៥នាក់) ។ ​ថ្ងៃទី១២ មីនា (​ចំនួន៣៥២នាក់​ស្រី​១៤៤នាក់​កុមា៥២នាក់​) ។ ថ្ងៃទី១៣ មីនា (ចំនួន៥១០នាក់​ ស្រី២១៣នាក់​ កុមា៦៨នាក់) ។ ថ្ងៃទី១៤ មីនា (ចំនួន​៥០៧នាក់​ស្រី២១០នាក់​ កុមា៦១នាក់) ​និង​ថ្ងៃទី១៥ មីនា (ចំនួន៤៨៩នាក់​ ស្រី២០៣នាក់​កុមា​ចំនួន៤០នាក់)​។​

បេី​យោង​តាមការ​សាកសួរ​ពី​មន្ត្រី​ជំនាញ​ ក៏បានបញ្ជាក់ដែរថា​ ពលករ​ទាំង​នេះ​ស្ម័គ្រចិត្ត​វិលត្រឡប់​មក​ផ្ទះ​ដោយខ្លួនឯង​ ដើម្បី​ចូល​រួម​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ នា​ពេល​ខាងមុខ!​ ព្រោះតែ​ពួកគេ​ខកខាន​មិនបាន​វិលត្រឡប់​មក​ស្រុក​ជាង​២ឆ្នាំ​មក​ហើយ​ លើទឹក​ដី​ថៃ ដោយសារតែជំងឺ​កូ​វី​ដ-១៩​ បានរាលដាលខ្លាំង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print