លោកអគ្គទីប្រឹក្សាស្ថានទូតចិនអញ្ជើញចូលរួមពិធីសម្ពោធសួនសហគមន៍កុមារមេត្រី

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី១៨ខែមីនា លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលសួនសហគមន៍កុមារមេត្រី។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, លោក Chang Jian មានប្រសាសន៍ថា ទំនាក់ទំនងចិននិងកម្ពុជា ត្រូវបានបង្កើតឡើងនិងថែទាំយ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ពីថា្នក់ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”។ ឆ្លងកាត់ការផ្លាស់ប្តូរសម័យកាលនៃអន្តរជាតិបានធ្វើឱ្យទំនាក់ទំនងមួយនេះកាន់តែមានភាពរស់រវើក បច្ចុប្បន្ននេះប្រទេសទាំងពីរបានក្លាយជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងសហគមន៍វាសនារួម។ ចិនមានសុភាសិតមួយពោលថា“អ្នកភូមិមើលថែគ្នា អ្នកស្រុកជួយយកអាសាគ្នាទៅវិញទៅមក”ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ ភាគីចិនរីករាយបន្តផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់គម្រោងអត្ថប្រយោជន៍ប្រជាជនទៅតាមតម្រូវការរបស់ភាគីកម្ពុជា។

លោក នួន ផារ័ត្ន មានប្រសាសន៍ថា សួនខាងលើអាចផ្តល់ជាទីកន្លែងលេងកម្សាន្តដ៏សាកសមសម្រាប់សហគមន៍ ជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍បន្ថែមទៀត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនក្នុងតំបន់។ ឯកឧត្តមបានថ្លែងអំណរគុណដោយស្មោះជូនចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានផ្តល់ជំនួយដ៏មានតម្លៃសម្រាប់គម្រោងសាងសង់ខាងលើ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដនិងផ្តល់ការគាំទ្រដល់កម្ពុជា ទើបធ្វើឱ្យកិច្ចការពារអាយុជីវីតប្រជាជនទទួលបានប្រសិទ្ធភាព។

សួនសហគមន៍កុមារមេត្រី មានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាគម្រោងកសាងឡើងក្រោមជំនួយថវិការបស់ស្ថានទូតចិនប្រចាំកម្ពុជា និងសាងសង់ដោយរដ្ឋបាលរាជធានីភ្នំពេញ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print