បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសវាយប្លន់យកប្រាក់ និង ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យនាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌី កក្កណា (ហៅ ចេក) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ , និងម្នាក់ទៀត ឈ្មោះ ឯម វិសាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង សំបូរ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានប្រាប់អំពីរឿងរាវដែលជនសង្ស័យប្រព្រឹត្តបទល្មើសថា នៅមុនពេលកើតហេតុមានជនរងគ្រោះជិះម៉ូតូមកឈប់នៅចំណុច ចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលា ម៉ោង៩ និង០០នាទី ថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២២ រួចក៏ដើរទៅបត់ជើងតូច ភ្លាមៗនោះស្រាប់តែមានជនសង្ស័យ ០៥នាក់ ជិះម៉ូតូ សណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូលវាយជនរងគ្រោះបណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី រួចក្រុមជនសង្ស័យបានប្លន់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់ ៥ម៉ឺនរៀល នាំគ្នាគេចខ្លួនយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

លុះដល់វេលាម៉ោង៤ និង០០នាទី ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ ឌី កក្កណា នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង ម្នាក់ទៀត ឈ្មោះ ឯម វិសាល ដកហូតម៉ូតូ០១គ្រឿងមានសណ្តោងរ៉ឺម៉កខាងលើ ដែលពួកក្រុមជនសង្ស័យជិះធ្វើសកម្មភាព ហើយបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យ ៣នាក់ទៀត បាននាំគ្នាគេចខ្លួនបាត់។

ក្នុងរង្វង់នៃប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបាន ធ្វើតេស្តិ៍ទឹកនោមលើជនសង្ស័យ ឃើញថា វិជ្ជមានសារធាតុញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print