ស្ត្រីជនជាតិថៃសារភាពកំហុសថា បានប្រឌិតព័ត៌មានចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ÷ ករណីស្ត្រីជនជាតិថៃ១រូប ដែលបានប្រឌិត
ព៌តមានពាក់ព័ន្ធករណីថា ក្រុមជនជាតិចិន ចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ នៅពេលនេះបានសារភាពទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះនគរបាលកម្ពុជា និងនគរបាលថៃ។ ស្ត្រីថៃរូបនោះបានបញ្ជាក់ថា ការប្រឌិតរឿងបែបនេះ ក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។

ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការនគរបាលភូមិន្ទថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូបដែលបានរាយការណ៍ទៅនគរបាលភូមិន្ទថៃថា មានជនជាតិចិននៅខេត្តព្រះសីហនុចាប់បង្ខាំង និងបូមឈាមយកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើងក្នុងគោល បំណងចង់អោយនគរបាលថៃជួយអោយនាងបានទៅប្រទេសថៃវិញក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។

ក្រោយពីបានសាកសួរ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ នារីខាងលើបានសារភាពទទួលកំហុស និងបានសុំទោសជាសារធារណៈចំពោះនគរបាលទាំងពីរប្រទេសផងដែរ។ តាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលភូមិន្ទថៃនារីខាងលើត្រូវបានចោទប្រកាន់ដាក់ពន្ធធនាគាររយៈបីឆ្នាំពីបទរាយការព័ត៌មានក្លែងក្លាយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់បានបដិសេធថា មិនមានករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ នេះ គឺជាព័ត៌មានប្រឌិតធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ” មិនមានករណីវះឬបូមឈាមទេ ! ពេលនេះទើបដឹងថា បុគ្គលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។

ការបដិសេធរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីលោក Surachate Hakparn រដ្ឋលេខាធិកានៃនគរបាលជាតិថៃបានប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថា ជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាងកក មានវ័យ២៥ឆ្នាំ។ បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បួងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះ សីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រមនាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃដើម្បីជំរិតទារយកប្រាក់ជាថ្នូរនឹងការដោះលែងនាង។

នៅក្នុងអំឡុងពេលនៃការឃុំខ្លួននោះ នាងថា នាងត្រូវបានគេឆក់ដោយចរន្តអគ្គិសនី និងមានអ្នកបូមយកឈាមនាងដែរ។ ធ្ងន់ធ្ងរជាងនេះ នាងក៏ប៊ិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែង រកផ្លូវរត់គេចខ្លួនមកដល់ មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែន ជួយសង្គ្រោះ នៅថ្ងៃទីពុធទី០៩ ខែមីនាកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print