រថយន្តបែនម៉ាក mazda ចំណុះ២តោនកន្លះបើកក្នុងល្បឿនក្រឡាប់ផ្ងារជើងស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០ៈ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែមីនានៅលើផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា រថយន្តបង្កហេតុជារថយន្តប្រភេទបែនម៉ាក mazda ចំណុះ២តោនកន្លះ ពណ៌ខៀវគ្មានស្លាកលេខ បើកបរដោយឈ្មោះ វង្ស រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិស្រែតាសុខ ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ(ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយមនុស្ស២នាក់ទៀតគឺ១-ឈ្មោះ តឺម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្តាល ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ របួសធ្ងន់(បាក់ដៃ)។ ២-ឈ្មោះ ថន ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងខ្នារ ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ របួសធ្ងន់(បាក់ភ្លៅ)។ អ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ រីឯសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចដដែលបានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុគឺបណ្តាលមកពីអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំពោះវត្ថុតាងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print