សហភាពសហព័ន្ធយុវជនកម្ពុជា : “សុខទុក្ខប្រជាជន ជាសុខទុក្ខរបស់យើង “

ចែករំលែក៖

ខេត្តសៀមរាប ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានរម្លឹកថា, ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត។ បន្ទាប់ពីទទួលបានការចែករំលែក ផ្លាស់ប្តូរ យោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់កាលពីមិ្សលមិញ តំណាងក្រុមកិច្ចពិភាក្សាទាំងបីបានឡើងធ្វើបទបង្ហាញពីលទ្ធិផលនៃកិច្ចពិភាក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកនេះ ដើម្បីធ្វើការពិនិត្យ និងសម្រេច។

សូមរំឭកឡើងវិញថាប្រធានបទទាំង៣ដែលបានដាក់ចេញឡើង គ្របដណ្តប់លើទិដ្ឋភាពការពង្រឹងរចនាសម្ព័ន្ធ ការកៀរគរសមាជិក និងការជំរុញស្មារតីយុវជនក្នុងបុព្វហេតុជាតិ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព។
អង្គពិភាក្សាក្រុមទី២ លើប្រធានបទ “ការកៀរគរយុវជនចូលរួម ស.ស.យ.ក.” បានធ្វើការកំណត់ចេញជាគោលដៅ និងផែនការសកម្មភាពជាច្រើនលើកិច្ចការងារជំរុញ លើកទឹកចិត្តយុវជន និងបំផុសការស្រលាញ់របស់ពួកគេ ឱ្យចូលរួមជាមួយ ស.ស.យ.ក. ដើម្បីជាធាតុចូលក្នុងការស្វែងរកយុទ្ធសាស្ត្ររួម និងដាក់ចេញជាលទ្ធផលនៃក្រុមពិភាក្សាជូនកិច្ចប្រជុំពេញអង្គពិនិត្យ និងសម្រេច។

លោក សុះ មុះសិន បានមានប្រសាសន៍ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការទាក់ទាញសមានចិត្តយុវជនដើម្បីចូលរួមសកម្មភាពការងារដើម្បីសង្គមជាតិ។ លោកបានមានប្រសាសន៍ថា៖ «ការខិតខំធ្វើសកម្មភាពឱ្យយុវជនឃើញអំពីតម្លៃនៃការលះបង់របស់យើង នោះនឹងធ្វើឱ្យយុវជនមានឆន្ទៈចូលរួមជាមួយ ស.ស.យ.ក.»។ លោក ក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់សមាជិក សមាជិកាក្នុងរចនាសម្ព័ន្ធជានីតិបុគ្គលរបស់ ស.ស.យ.ក. ក្នុងការជួយជំរុញឱ្យយុវជនកាន់តែច្រើនអាចចូលរួមជាមួយ ស.ស.យ.ក.។

ក្រុមពិភាក្សាទី៣ ដែលពិភាក្សាលើប្រធានបទ “យុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព” បានធ្វើការបំផុសជាសំនួរថា៖ តើ ស.ស.យ.ក. ត្រូវអនុវត្តយន្តការបែបណាដើម្បីឱ្យយុវជនស្គាល់ច្បាស់ពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍ? ដើម្បីយកមកពិភាក្សា។ ក្នុងនោះ អង្គប្រជុំ បានធ្វើការពិភាក្សាផ្តោតលើចំណុចសំខាន់ៗចំនួន ៤ គឺ៖ សមិទ្ធផល និងបទពិសោធន៍ បញ្ហាប្រឈម សំណូមពរ និងសន្និដ្ឋាន ដើម្បីដាក់ជូនអង្គប្រជុំពេញអង្គពិនិត្យ និងសម្រេច។

នាឱកាសនៃកិច្ចប្រជុំនោះ លោក សាយ សំអាល់ ប្រធានក្រុមពិភាក្សាទី៣ បានលើកឡើងនូវគោលគំនិត “សុខទុក្ខប្រជាជន ជាសុខទុក្ខរបស់យើង “ ដែលជាមូលដ្ឋានផ្នត់គំនិតមួយសម្រាប់ទាក់ទាញយុវជនចូលរួមជាមួយសកម្មភាព ស.ស.យ.ក. ឱ្យបានកាន់តែច្រើនកុះករ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print