ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងសមត្ថភាព កម្លាំងប្រដាពារ
តាមរយៈការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអនុវត្តការងារ នគរបាលប៉ុស្តិ៍រដ្ឋបាលតាមទម្រង់ការងារនគរបាល និងសហគមន៍នាពេលកន្លងមក ពិនិត្យឃើញថាកម្លាំងប្រជាការពារបានចូលរួមយ៉ាងសកម្មជាមួយកម្លាំងនគរបាលស្តីរដ្ឋបាល និងបានក្លាយជាកម្លាំងជំនួយក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋាន។
ក្នុងគោលបំណងបន្តលើកទឹកចិត្តដល់កម្លាំងប្រជាការពារ ក្នុងកិច្ចសហការជួយដល់កម្លាំងនគបោល ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាការប្រមូលផ្ដុំនូវកម្លាំងសរុបសំដៅពង្រឹងស្ថិភាពសន្តិសុខ និងសុវត្ថិភាពក្នុងសង្គម បង្កើតបានបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពកក់ក្ត និងការ ជឿជាក់ អគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការណែនាំ អស់លោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម :
១.យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកម្លាំងប្រជាការពារមានគុណភាព និងលទ្ធភាពសមស្របជាកម្លាំងជំនួយក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវ៖
– បច្ចុប្បន្នភាពពង្រឹងកងជួរបស់កម្លាំងប្រជាការពារ នៅតាមឃុំ សង្កាត់ ឲ្យបានច្បាស់លាស់
– ថែបំប៉នលើកទឹកចិត្ត និងត្រូវបណ្ដុះបណ្ដាល ហ្វឹកហ្វឺន អប់រំ អំពីវិន័យ សីលធម៌ អាកប្បកិរិយា និងពាក្យសម្តីក្នុងពេលបំពេញការងារ ឬទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ។
២. ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ក្នុងការរៀបចំផែនការ កសាង ពង្រឹង និង តទ្រលើកទឹកចិត្តកម្លាំងប្រជាការពារ ឲ្យក្លាយជាកម្លាំងជំនួយប្រកបដោយសមត្ថភាព ចូលរួមក្នុងចលនាសន្តិសុខ មាតុភូមិ ក៏ដូចជាជំរុញចលនាអនុវត្តគោលនយោបាយ -ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព- ទទួលបានជោគជ័យ។
ទទួលបានសេចក្ដីណែនាំនេះ សូមអស់លោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ យកចិត្តទុកដាក់ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារទទួលខុសត្រូវខ្ពស់៕
ដោយ : សិលា