ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចាត់ក្រុមការងារក្រុមគ្រូពេទ្យដោយសហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការ យល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ ១៩ ៣កុំ ៣ការពារ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគំលាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទះគំរូអង្គការ Scott ជាង ២០០ ខ្នងផ្ទះ និងប្រជាពលរដ្ឋដែលរស់នៅតាមខ្នងផ្ទះចំនួនជាង ២០០ គ្រួសារទៀត ដែលរស់នៅក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២១,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៤៦,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៣៨% ។ ដោយឡែក រហូតដល់ ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៧នាក់ (ឆ្លងសហគមន៌: ៨៨ នាំចូល: ៩ នាក់) និងមានជាសះស្បេីយ ១៥២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៤៩៨៦ និងចំនួនជាសះស្បេីយសរុបកេីន ១៣០៩៥៦ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ ៣០៥១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2912904 ស្មេីនឹង 172361 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕