លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបមេដឹកនាំសំខាន់ៗ របស់ ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃដដែល ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២២ម្សិលមុិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបជាមួយ លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និង លោកឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ បានបញ្ជាក់ថា, លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន៣ថ្ងៃ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រេសិតពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន នឹងចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយនឹងភាគីពាក់ព័ន្ធនានា និងនាំជំនួយមនុស្សធម៌។
សម្តេចបានឱ្យដឹងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើដំណើរទៅមីយ៉ានម៉ានេះ ក្នុងនាមលោកជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពី «បញ្ហានៅមីយ៉ាន់ម៉ា» ដើម្បីជួបពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានទៅកាន់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃដដែល ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២២ម្សិលមុិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបជាមួយ លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និង លោកឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។
កម្ពុជាជាប្រទេសទទួលបានសន្តិភាព ដ៏ពេញលេញ ក្នុងឆ្នាំ១៩៩៨ ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈានដល់ជាប្រធានអាស៊ាន កំពុងរកដំណោះស្រាយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិនយោបាយ ធ្ងន់ធ្ងរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print