រុស្ស៊ីព្រមានប្រធានាធិបតីអាមេរិក ឲ្យប្រយ័ត្នសំដីរបស់ខ្លួនផង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃទី ២១ខែមីនា បានព្រមានថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ អាចនឹងត្រូវដួលរលំ កាត់ផ្តាច់ទាំងស្រុក។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី ដើម្បីប្រឆាំង និងការលើកឡើង របស់ប្រធានាធិបតីអាមេរិក ចូបៃឌិន ថាជារឿង«មិនអាចទទួលយកបានឡើយ»។ ក្នុងពេលជួបជាមួយអគ្គរដ្ឋទូតអាមេរិក លោក John Sullivan រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូបៃឌិន ពាក់ព័ន្ធនិងប្រធានាធិបតីពូទីន។ រដ្ឋាភិបាលរុស្ស៊ីបញ្ជាក់ថាការលើកឡើងរបស់ លោកបៃឌិនគឺមិនសមស្រប អាចធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ត្រូវបែកបាក់។ កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីបៃឌីន បានហៅប្រធានាធិបតីរុស្ស៊ី លោកពូទីនថា«អ្នកទោសសង្គ្រាម»។ ក្រោយមកអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov Tuần trước, Tổng thống Biden gọi người đồng cấp Nga là “tội phạm chiến tranh”. Người ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់សំដីរបស់លោកបៃឌិន ថាជារៀងមិនអាចទទួលយកបានឡើយ ។ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីកាន់តែតានតឹងក្រោយពេល រុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ខែមីនា ។ អាមេរិក បានបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក៏ដូចជាផ្តល់ជំនួយអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីតបតជាមួយរុស្ស៊ី ទាំងនោះហើយបានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹង ៕ដោយ៖ធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print