អារ៉ាប៊ី សាអ៊ូឌីត ប្រមានថា មិនទទួលខុសត្រូវចំពោះប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោក

ចែករំលែក៖

ក្នុងពេលដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ី ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ ប្រទេសលោកខាងលិចបានដាក់ក្តីសង្ឃឹមទៅលើប្រទេសតំបន់អារ៉ាប់ក្នុងការផ្គត់ផ្គង់ប្រេងជំនួសរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។ ប៉ុន្តែនៅថ្ងៃទី២១ខែមីនា ប្រទេសអារ៉ាប៊ី សាអូ៊ឌីត បានប្រកាសថា ប្រទេសរបស់លោកនឹងមិនទទួលខុសត្រូវចំពោះ ការខ្វះថាមពលនៅលើពិភពលោកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអ៊ូឌីតបានប្រកាសថា នឹងមិនទទួលខុសត្រូវចំពោះការធ្លាក់ចុះនៃថាមពលប្រេងនោះទេ ខណៈទីតាំងខួងប្រេងត្រូវក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែនវាយប្រហារនៅថ្ងៃទី២០ខែមីនា ។ ការវាយប្រហារនោះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសផលិតប្រេងលំដាប់ទីមួយនៅលើពិភពលោក។

នៅពេលនេះដែរ ប្រទេសដែលផលិតប្រេង OPEC និងប្រទេសជាច្រើនទៀតមិនទាន់សម្រេចថាតើត្រូវបូមប្រេងបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកនោះឡើយ ក៏ដូចជាទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។
សកម្មភាពខាងលើរបស់អារ៉ាប៊ី សាអ៊ូឌីតក៏ដូចជាប្រទេសផលិតប្រេងផ្សេងទៀតមិនខុសអ្វីពីការ«ជះទឹកត្រជាក់»ទៅលើប្រទេសលោកខាងលិចនោះឡើយ»។ ប្រសិនបើតម្លៃប្រេងបន្តកើនឡើង ប្រទេសលោកខាងលិចគឺជាអ្នកទទួលខុសត្រូវដែលបានដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី៕ ដោយធីរីណា

...

រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print