ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ខ្មែរធ្វើខ្លែងបង្ហោះមានរាងជាធុងបួនជ្រុងទ្រវែង ឬជាបំពង់មូលមានកំណាត់សំពត់ជ្រលក់ប្រេង ឬជ័រទឹករុំធ្វើជាប្រឆេះចងបន្តោង ហើយអុជពីក្នុង។ ខ្លែងរបៀបនេះអ្នកស្រុកច្រើនបង្ហោះនៅពេលយប់ ហើយគេឲ្យឈ្មោះថា គោមហោះទៅវិញ។
ម្យ៉ាងទៀត ខ្មែរមានធ្វើខ្លែងច្រើនបែបណាស់ គេយកជ័រមួយច្បាមទៅលាបខ្សែខ្លែងយកអំបែងកែវ ប្រឡាក់នឹងខ្សែដែលលាបជ័រនោះ។ ដល់ពេលបង្ហើរប្រជល់ គេគិតធ្វើដូចម្ដេចខាងតែខ្សែខ្លែងរបស់គេទៅព័ទ្ធជាមួយនឹងខ្សែខ្លែងអ្នកប្រកួត រួចគេទាញឱ្យអំបែងកែវកាត់ខ្សែខ្លែងខាងម្ខាងទៀតឲ្យដាច់ទៅ។ របៀបប្រជល់ម្យ៉ាងទៀតគេធ្វើខ្លែងប្រជល់មានចំពុះធ្វើដោយឬស្សីសម្រួចមុខយ៉ាងស្រួច។ នៅពេលប្រជល់ចំពុះនេះអាចចឹកឲ្យរហែកក្រដាសខ្លែងរបស់គូប្រជែងធ្លាក់ចុះមកដី។
មានសេចក្តីដំណាលថា ក្នុងរឿងធនញ្ជ័យ ជាតួរឿងមួយរូបដែលខ្មែរស្គាល់ច្បាស់ថា ជាអ្នកប្រាជ្ញស្រុកខ្មែរដែលស្ដេចក្រុងចិនចាប់យកទៅឃុំឃាំងនោះ បានបង្កើតជាខ្លែងបង្ហើរនេះឡើងដើម្បីរកមធ្យោបាយនឹងចេញអំពីគុកហើយដោយមានកូនក្មេងម្នាក់បានចូលសមគំនិតនឹងគាត់ៗ ក៏បានបង្ហើរខ្លែងនោះទៅលើដំបូលប្រាសាទស្ដេចរាល់យប់។លុះឮសំឡេងអ្វីបង្អូសលន្លង់លន្លោចរាល់យប់នៅពីលើប្រាសាទ ព្រះចៅក្រុងចិន និងពិភាល់ព្រួយព្រះទ័យណាស់ទើបហៅហោរាមកគន់គូររកហេតុភេទក្នុងស្រុកតាមប្រផ្នូលនៃសំឡេងប្លែកនោះ។ ហោរា ក្រាបបង្គំទូលព្រះអង្គថា ” សំឡេងដែលយំរាល់យប់នេះ គឺជាសំឡេងសត្វចង្រៃមួយ ដរាបណាព្រះអង្គទុកអ្នកប្រាជ្ញស្រុកខ្មែរឱ្យនៅក្នុងគុកយើងនោះ សំឡេងសត្វចង្រៃនេះនឹងនៅតែមកយំលើប្រាសាទព្រះអង្គជានិច្ច” ព្រះចៅក្រុងចិនទ្រង់ព្រះរាជបញ្ជា្យដោះធនញ្ជ័យពីគុក ទើបបុរសនេះចូលពន្យល់ព្រះអង្គអំពីការអាថ៌កំបាំងនៃសំឡេងសត្វចង្រៃ។ ព្រះចៅក្រុងចិនក៏ទ្រង់បង្គាប់ឱ្យរៀបចំសំពៅផ្ទុកដោយភោគផលផ្សេងៗជាច្រើនអនេកប្បការដើម្បីមិនជូនថ្នាំជ័យឲ្យត្រឡប់មកស្រុកខ្មែរវិញថែមទាំងមានជនជាតិចិនជាច្រើនតាមមកជាមួយផងចាប់តាំងពីគ្រានោះមកទើបមានជនជាតិចិននៅប្រទេសកម្ពុជាហើយមានខ្លែងបង្ហើរនៅប្រទេសចិន ៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print