កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេងក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះរបស់ ខេត្តកំពង់ឆ្នាំងប្រមាណជា១០០នាក់ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២នេះ បានចុះធ្វើការបង្រ្កាបបទល្មើសជលផល ចំនួន៣ទីតាំង នៅក្នុងភូមិសាស្រ្ត ស្រុកជលគិរី ស្រុកកំពង់លែង និង ស្រុកបរិបូរណ៍ ។ ក្នុងប្រតិបត្តិការដឹកនាំបង្រ្កាបបទល្មើសនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត ដែលមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត មន្រ្តីរដ្ឋបាលជលផល គឺកម្លាំងចម្រុះបានធ្វើការបង្រ្កាបបទល្មើសនេសាទ មានសម្រាស់ របាំងសាច់អួន និងរបាំងស្បៃមុង ។ ការចុះបង្ក្រាបបទល្មើនេសាទរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនេះ បន្ទាប់ពីសម្តេច តេជោហ៊ុន សែនបានដាស់តឿនដល់មន្រ្តីអាជ្ញាធរ បង្កើនកាបង្រ្កាបបទល្មើសនេសាទ ខណ: ដែលធនធានមច្ឆាជាតិ រងកាបំផលិចបំផ្លាញ ពីសំណាក់ ជនខិលខូច ដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print