ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ពីតួរលេខ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២២,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៤៨,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៥១% ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ធ្លាប់មានប្រសាសន៍ថា,
សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីអូមីក្រុងនេះ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ ដឹងថា លទ្ធភាពវ៉ៃលុករបស់វាមកលើសរីរាង្គកាយមនុស្សអាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងរិតតែមិនមែនជាជំងឺដែលសាមញ្ញ ពេកនោះដែរ ថ្វីត្បិតតែ វាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។ សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាច មានការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកង ការពារក្នុងខ្លួនយើងរឹងមាំទនោះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឫដូសជំរុញ នាពេលនេះ នឹងជួយ ពង្រឹងកងការពារនេះ ដើម្បីទប់ទល់ពីការវ៉ៃលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្ស ផងដែរ។ ដោយសារបញ្ហាសំណល់ផលប៉ះពាល់សុខភាពដែលអាចកើតមានយូរអង្វែងដូចបានជម្រាបជូន ខាងលើនេះ និងដោយសារជំងឺកវីដ-១៩នេះ ក៏បានធ្វើឱ្យមានការស្លាប់បាត់បង់ជីវិតបានផងដែរនោះ អ្វីដែលសំខាន់បំផុត និងជាការល្អប្រសើរបំផុតសម្រាប់សុខភាពបងប្អូននាពេលនេះ និងតទៅមុខ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នានាំគ្នាការពារកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩នេះ មក បុគ្គល ឆ្លងទៅក្រុមគ្រួសារខ្លួន និងឆ្លងចូលរាតត្បាតក្នុងសហគមន៍យើង ដោយចាំបាច់ត្រូវបន្តអនុវត្ត ហ្មត់ចត់នូវវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ “ ឱ្យបានគ្រប់ៗគ្នា។
ដើម្បីបង្កើននូវកងការពារក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាកនានាពីជំងឺដ៏កាចសា ហាវនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ការយកចិត្តទុកដាក់របស់បងប្អូននាពេលនេះ សូមអញ្ជើញ ទៅចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលបានចាក់ចនស៊ុន ចនស៊ិនបាន មួយដូសហើយនោះ ក៏សូមទៅទទួលយកវាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗផងដែរ៕