សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានឈានចូលថ្ងៃទី២៩ហើយ ដោយសង្គ្រាមកាន់តែខ្លាំងក្លាជាងមុន ចំណែកអាមេរិកនិងលោកខាងលិច បានខិតខំកាត់ផ្តាច់សេដ្ឋកិច្ចរុស្ស៊ីទាំងស្រុង។ ប៉ុន្តែប្រធានាធិបតីពូទីន តែងតែមានជំហាននយោបាយប្លែកៗ ធ្វើឱ្យសត្រូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២៤ខែមីនា លោកពូទីនមានសកម្មភាពធ្វើឱ្យលោកខាងលិច «ដកដង្ហើមស្ទើរតែមិនរួច» ពេលលោកពូទីនប្រកាសថា រុស្ស៊ីទទួលយកការទូទាត់ប្រាក់ទិញប្រេងនិងឧស្ម័នតាមរយៈប្រាក់រុស្ស៊ីតែមួយគត់សម្រាប់ប្រទេសមិនជិតស្និទ្ធជាមួយរុស្ស៊ី។
ប្រធានាធិបតីពូទីនអនុវត្តគោលនយោបាយចម្លែកៗមានដូចជា៖ ទីមួយ៖ ប្រទេសមិនមានភាពជិតស្និទ្ធ បើចង់ទិញប្រេងនិងឧស្ម័នពីរុស្ស៊ីគឺត្រូវតែទូទាត់ដោយប្រាក់ Ruples របស់រុស្ស៊ី ដោយមិនទូទាត់តាមរយៈប្រាក់ដុល្លារ ឬអឺរ៉ូនោះឡើយ។
ទីពីរ៖ រុស្ស៊ីបញ្ជាក់ថា មិនបំពានកិច្ចព្រមព្រៀងឡើយ រុស្ស៊ីនៅតែផ្គត់ផ្គង់ទំនិញ(ប្រេង ឧស្ម័ន) តាមតម្លៃនៃកិច្ចព្រមព្រៀង តែរុស្ស៊ីមិនអាចទទួលយក«អស់ទាំងទំនិញបាត់ទាំងប្រាក់» ពេលនេះគឺទំនិញដល់ដៃ លុយក៏ដល់ដៃដែរ។ មិនអាចទូទាត់តាមធនាគារបានឡើយ ដោយប្រព័ន្ធទូទាត់ត្រូវបានបិទ។
ទីបី៖ រុស្ស៊ីចាប់ផ្តើមទូទាត់ដោយប្រាក់រុស្ស៊ីក្នុងរយៈពេល១សប្តាហ៍ ចំពោះប្រទេសមិនមានភាពស្និទ្ធស្នាលជាមួយរុស្ស៊ី ។
តើប្រទេសនិងតំបន់ណាដែលមិនមានភាពជិតស្និទ្ធ? គឺតំបន់អឺរ៉ុប ដែលអាស្រ័យទៅលើឧស្ម័នហ្គាស
របស់រុស្ស៊ី។
ក្រោយសង្គ្រាមនៅអ៊ុយក្រែន អាមេរិកបានដាក់គំនាបទៅលើសហគមន៍អឺរ៉ុបឱ្យដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានវិស័យថាមពលជាដើម ។ ប៉ុន្តែអឺរ៉ុបបានប្រឆាំងនឹងសកម្មភាពខាងលើ ដោយមូលហេតុអឺរ៉ុបគ្មានឧស្ម័នហ្គាស រុស្ស៊ីមាន ចំណែកអាមេរិកផ្គត់ផ្គង់មិនគ្រប់គ្រាន់ឡើយ។
ចំណែកប្រទេសផ្គត់ផ្គង់ផ្សេងទៀត នៅតំបន់អារ៉ាប់ ដូចជា អារ៉ាប៊ី សាអូ៊ឌីត បានប្រកាសថា នឹងមិនទទួលខុសត្រូវចំពោះការផ្តត់ផ្គង់ប្រេងនៅលើពិភពលោកនោះឡើយ៕ ដោយធីរីណា