ភ្នំពេញ ៖ មានការផ្អើលទាំងព្រឹកបន្ទាប់ពីមានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆ្កឹះសោឃ្លាំងចូ
ហេតុការនេះបានបង្កឲ្យមានកាភ្ញា
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ជ័យ រិទ្ធី អាយុ៣៤ឆ្នាំ ជាអាជីវករលក់ឥដ្ឋ មានប្រពន្ធឈ្មោះ នាងពិសី អាយុ៣៣ឆ្នាំ មុខរបរ អាជីវករ រស់នៅផ្ទះកើតហេតុខាងលើ មានកូន២នាក់ ក្មួយតូចម្នាក់ និងឈ្នួលបម្រើម្នាក់រស់នៅជាមួយ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា កាលពីយប់រំលងអាធ្រាត្រ អំឡុងវេលាម៉ោង១ឈានចូលថ្ងៃទី២៧ ខែមេសា គាត់ឮសូរសម្លេងក្តុងក្តាំងនៅចំណុចឃ្លាំងជាប់ផ្ទះ តែមិននឹកស្មានថាមានរឿងបែបនេះ ស្មានតែសត្វឆ្មាលោតលើស័ង្កសី ក៏ដេកលង់លក់វិញទៅ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃ២៧ ខែមេសា ក្រោយភ្ញាក់ពីដំណេកចេញមកមើលរៀបចំឃ្លាំងស្រាប់តែឃើញទ្វារឃ្លាំង ចំហរ ហើយកូនសោមួយនៅថ្ពក់នឹងទ្វារ កូនសោមួយទៀត ជ្រុះនៅដី ក្រឡេកមើលខាងក្នុងបាត់ម៉ូតូចំនួន២គ្រឿង ចំណែករថយន្ត ឡិចសុីស RX300 ត្រូវបានជនសង្ស័យឆ្កឹះខ្វេះសោខ្ទេច ចូលទៅក្នុងរថយន្ត រុះរើយកសម្ភារះ កាត់ខ្សែប្រព័ន្ធភ្លើងរថយន្តខ្ទេចអស់ និងសម្ភារៈមួយចំនួនទៀត មាន ម៉ូទ័រស្វាន ម៉ូទ័របូមទឹក ត្រូវបានបាត់អស់ ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ និងពិនិត្យជាក់ស្តែង ។
ម៉ូតូចំនួន២គ្រឿង ដែលបានបាត់នោះ១គ្រឿងម៉ាក ហុងដាគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 1BC-3294 មួយគ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក-61 27 ក្រចេះ សម្ភារះមួយចំនួនទៀតមាននៅក្នុងឃ្លាំង និងសម្ភារៈមួយចំនួនក្នុងរថយន្ត ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-8538 ត្រូវបានជនសង្ស័យ ឆ្កឹះសោបែកខ្ទេច ចូលលួចរបស់របរ និងកាត់ខ្សែប្រព័ន្ធភ្លើងរថយន្ត ។
បច្ចុប្បន្ននគរបាលកំពុងធ្វើកា
ដោយ៖ សុខាសែនជ័យ